ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…(វគ្គ១)

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ÷ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ  ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាល នឹងឃុំត្រពាំងជោ  នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា:  ក្រុមជនខិលខូចដែលដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានដីព្រៃយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ដោយគេស្គាល់ច្បាស់ថាឈ្មោះ(តាប៉ាង)អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃ ហើយយកលេសថាដាំដំឡូង ប្រជាពលរដ្ឋបានដាក់ការសង្ស័យ មានការបើកភ្លើងខៀវពី មន្ត្រីមូលដ្ឋាន មេភូមិសំរោង និងមន្រ្តីបរិស្ថាន ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចទីតាំងខាងលើ ត្រូវបានឈ្មួញ នឹងអ្នកមានលុយមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់ សង្ស័យតែបានលាភសក្ការហើយមើលទៅ។

គួរបញ្ជាក់ថា កាលពីរថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឱម៉ាក់ ធារី អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចាត់ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ជា ទិត្ អនុប្រធានមន្ទីរបរិស្ថានខេត្តទទួលបន្ទុកសហគមន៍អភិវឌ្ឍន៍មូលដ្ឋានដោយមានការចូលរួមពីការិយាល័យសហគមន៍អភិវឌ្ឍន៍មូលដ្ឋាន ការិយាល័យ ដែនជម្រកសត្វព្រៃ និងអ្នកសារព័ត៌មានដែលបានចុះផ្សាយ បានចុះពិនិត្យជាក់ស្តែងលើករណីលបលួចធ្វើ សកម្មភាពកាប់គាស់ រុករានដីព្រៃ និងឈូសឆាយដីរបស់រដ្ឋចំនួន ១ទីតាំង ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ ការពារធម្មជាតិដោយគ្មានការអនុញ្ញាត លើផ្ទៃដីទំហំ ១២៧.៨៣ហិកតា នៅចំណុចប៉ុយរ៉ុយ ត្រង់និយាមកា(386387-1304048) ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខណៈពេលក្រុម ការងារចុះពិនិត្យទីតាំងជនដែលបានប្រព្រឹត្តបទល្មើសពុំបាននូវទីតាំងកើតហេតុនោះទេ។ ដោយពិនិត្យឃើញថា ការលួចកាប់ គាស់ រុករាន ទន្ទ្រាន និងឈូសឆាយដីព្រៃរបស់រដ្ឋលើសប័ណ្ណបប០១ នេះផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មន្ត្រីមានសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតរួមមាន៖ -ដីព្រៃរុករានទំហំ ១២៧.៨៣ហិកតា។

ចំពោះដីព្រៃរុករានទំហំ ១២៧.៨៣ហិកតា ខាងលើ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនឹងដាក់សំណើ សុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចេញដីកាដកហូតដីជាសម្បត្តិរដ្ឋវិញ។ដោយឡែកទីតាំងដីព្រៃរុករាននោះការិយាល័យដែនជម្រកសត្វព្រៃនឹងចេញសេចក្តីប្រកាសជូនដំណឹងដោយទុករយៈពេល ៣០ (សាមសិប)ថ្ងៃដល់ម្ចាស់ទីតាំងដែលបានប្រព្រឹត្ត ឲ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យដែនជម្រកសត្វព្រៃ ដោយភ្ជាប់មកជាមួយ ឯកសារពាក់ព័ន្ធនានា។

ដោយយោងតាមកំណត់ហេតុ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើលិខិត លេខ ២៩៧ ប.ស្ត/កស្ត ចុះថ្ថៃទី០៩ ខែឧសភា ឆ្នាំ២០២៣ គោរពជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្នើសុំអនុញ្ញាតជាគោលការណ៏ ដើម្បីចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃ ឈើទំហំ ១២៧,៨៣ហិកតា ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត ស្ថិតនៅចំណុចប៉ុយវ័យ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីគ្រប់គ្រងដីរដ្ឋឱ្យមាននិរន្តរភាព មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមអនុញ្ញាតគោរពស្នើសុំ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត មេត្តាចេញដីកាប្រកាស បដិសេធ និងដកហូតទីតាំងដីព្រៃឈើ ខាងលើមករក្សាទុកជាសម្បត្តិរដ្ឋសម្រាប់ស្តាព្រៃឈើឡើងវិញ តែរហូតមកដល់ពេលនេះឈ្មោះ(តា ប៉ាង) បានឲ្យដឹងថាមិនទាន់ឃើញមានមន្ត្រីជំនាញចុះមកឬមានដីកាណាមួយសម្រាប់ដកហូតដីនៅត្រង់ចំណុចខាងលើនោះទេ តើការស្នើសុំដីកាប្រកាស បដិសេធ ដកហូតដីនៅចំណុចខាងលើរបស់មន្ទីរបរិស្ថានខេត្ត យកមករក្សាទុកជាសម្បត្តិរដ្ឋសម្រាប់ស្តាព្រៃឈើឡើងវិញមានការាំងស្ទះមកពីអ្វី.?

ប្រជាពលរដ្ឋមួយរូបលើកឡើងក្នុងលក្ខណមិនបញ្ចេញឈ្មោះ ថា ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។ ដោយលក់ក្នុង១ហិកតាក្នុងតម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថាអ្នកមានលុយមានអំណោចគ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង១០០០ហិកតា បន្ថែមទៀតដើម្បីធ្វើចំការ បំពេញតម្រូវការទីផ្សារដែលគេចង់បាន បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរបើគាត់លុបដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពង់ជាប់រវល់  ដោយឡែកលោក ច័ន្ទថេត ថានរៈ  ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យនិងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានតៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com