ទាន់ហេតុការណ៍
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ=>ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
0

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍញូស៍ខេត្តកណ្តាល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ កម្លាំងសមត្ថកិច្ច ពុំត្រូវបានឈប់សម្រាក ទៅចូលរួមជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាតនោះទេ ផ្ទុយទៅវិញ គឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្កាហានិភ័យគ្រប់ប្រភេទ ឲ្យបានខ្ពស់ជាអតិបរិមា។

ក្រលេកមកមើលភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ ក៏មានការប្ររព្ធកម្មវិធីសង្ក្រាន្ត ប្រមាណ៧២ទីតាំងផ្សេងៗគ្នា ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ឲ្យបានសុវត្ថិភាព និងសប្បាយរីករាយ គ្រប់ៗគ្នា។

­ ទោះជាហត់នឿយយ៉ាងនេះក្តី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលសម្រាកពីការប្តូរវេនបំពេញបេសកកម្ម បានទទួលការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ រួមមាន ៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លោត​បាវ លាក់​កន្សែង ជាដើម ដើម្បីជាការកម្សាន្តសប្បាយ រំសាយភាពនឿយហត់ផង និងជាការជួបជុំអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជំនួសឲ្យការមិនបានទៅជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាត ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com