ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ខេត្តកណ្តាល ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤
មណ្ឌលគិរី៖ស្រ្តីម្នាក់បានស្លាប់ យ៉ាង
អាណោចអាធម្ម ខណៈ កំពុងដើរកាច់ ខ្នែងទំពាំងឫស្សីដើម្បីយកមកចិតធ្វើបន្លែលក់ ដែលជសមុខរបប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។ ស្រាប់តែ ចៃដន្យ ហេតុការណ៍អាក្រក់ មួយបានកើតឡើង ពើបប្រទះនិងដំរីព្រៃ ដែលកាចសាហាវ ក្នុងភូមិសាស្ត្រ អូរដំរីផុង នាភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី បានបោកស្លាប់ករណីដ៏កម្រកើតមានឡើងនេះ បានកើតឡើងកាលពីវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរីថា”មានករណីស្លាប់មនុស្សស្រីចំនួន ០១ នាក់មានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេមង់ ឃុំមេមង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមការឲ្យដឹងពីអ្នកភូមិនឹងបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា គ្រួសារសពគឺពួកគាត់ប្រកបរបរ រកទំពាំងដូចរាល់ថ្ងៃជាធម្មតា
តែថ្ងៃនេះ ពួកគាត់បានទៅចំណុចអូរដំរីផុង ពេលចូលដល់ព្រៃតែងតែ បំបែកគ្នាជាមួយប្តី ដើម្បីដើរកាច់ខ្នែងទំពាំងឫស្សីឃ្លៃនឹងឫស្សីថ្ងដូចសព្វមួយផងដែរ ប្តីរបស់សពស្ត្រីបានប្រាប់ថា”បន្តិចក្រោយមក ស្រាប់តែឮសម្លេង សត្វដំរីស្រែក ក៏ក្រឡេកចោលភ្នែកទៅ ឃើញប្រពន្ធគាត់ត្រូវបានសត្វដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ពេលនោះរូបគាត់ជាប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕រាយការណ៍ដោយលោក គង់ វុទ្ធី ពីមណ្ឌលគីរី