ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

លោកស្រី ស៊ា ដាវី នឹងយាយតឿ អាឌិតសកម្មជនបក្សភ្លើងទៀន​រួមជាមួយអង្គភាពសារពត៍មាន RFA ឬហៅថា វិទ្យុអាស៊ីសេរី កំពង់រៀបផែនការដ៏ខ្មៅកខ្វក់ ខំប្រឹង បំភ្លៃ បំផ្លាញ ញ៉ុះញ៉ុង រារាំងសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល…!

លោកស្រី ស៊ា ដាវី នឹងយាយតឿ អាឌិតសកម្មជនបក្សភ្លើងទៀន​រួមជាមួយអង្គភាពសារពត៍មាន RFA ឬហៅថា វិទ្យុអាស៊ីសេរី កំពង់រៀបផែនការដ៏ខ្មៅកខ្វក់ ខំប្រឹង បំភ្លៃ បំផ្លាញ ញ៉ុះញ៉ុង រារាំងសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល…!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖ជាក់ស្តែង នារសៀលថ្ងៃអង្គារទី១៩ខែធ្នូឆ្នាំ២០២៣
ក្រោយបានឮដំណឹងពីការលួចសាងសង់រោងឈើ លើជញ្ចើមផ្លូវសាធារណៈដែលជាដីរបស់រដ្ឋ ដែលគេដឹងថាជារបស់ស្ត្រីម្នាក់ ឈ្មោះថាយាយតឿ ដែលមានទំហំ ៤m×៤ ដែលស្ថិតតាមបណ្តោយផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ខណៈនោះ រដ្ឋបាលនៃសាលាខណ្ឌព្រែកព្នៅក៏បានចុះទៅហាមឃាត់ ការលួចសាងសង់នោះដោយអោយរុះរើចេញជាបន្ទាន់ ប៉ុន្តែក្រុមសកម្មជនទាំងអស់នោះមិនស្តាប់តាមការណែនាំរបស់អជ្ញាធរឡើយ ទើបអជ្ញាធរបានបង្ខំសំរេចចិត្ត ប្រើកងកម្លាំងរុះរើចេញ។​


បន្ទាប់ពីអជ្ញាធរមូលដ្ឋានរុះរើបានចប់សប់គ្រប់ ត្រលប់មកសាលាខណ្ឌវិញ ក្រុមសកម្មជនដដែលនោះក៏បាននាំគ្នាលួចសាងសង់បន្តជាថ្មីម្តងទៀត ផ្គើនទៅនិងអាជ្ញាធរមូលដ្ឋានដោយមានការរៀបផែនការ មានអ្នកចាំបង្កទំនាស់ យកទឹកប្រហុកជេះ និង មានអ្នកចាំវាយសមត្ថកិច្ច មានអ្នកចាំរារាំងបិទផ្លូវចរាចរណ៍ បង្កបាតុភាពអំពើហឹង្សាផ្សេងៗ ដើម្បីរងចាំថតសកម្មភាពផ្សព្វផ្សាយធ្វើអោយមហាជនយល់ច្រលំយ៉ាងធ្ងន់ធ្ងរមកលើអជ្ញាធរ។

សុំគូសបញ្ជាក់ផងដែរថា៖ រាល់ការសាងសង់សំណង់អណាធិតេយ្យទាំងអស់ជាប់និងចំណី ចិញ្ចើមផ្លូវ១៥១ អជ្ញាធរបានហាមឃាត់ដាច់ខាតមិនអោយមានសាង់សង់ឡើយ ប៉ុន្តែក្រុមសកម្មជនទាំងអស់នោះតែងតែរឹងរុសមិនស្តាប់អជ្ញាធរទេ ថែមទាំងប្រមូលផ្តុំគ្នាយកកំលាំងផ្សេងៗដទៃទៀតមកចាំបង្កបញ្ហា ធ្វើអោយមានភាពអាប់អួរ ដល់អជ្ញាធរក្នុងការអនុវឌ្ឍច្បាប់រាបរយក្នុងមូលដ្ឋាន។


សុំរំលឹកផងដែរថា កាលពីរសៀលថ្ងៃអង្គារទី១៩ខែធ្នូឆ្នាំ២០២៣ដដែល
លោកស្រី គង់ តឿ រហស្សនាមថា យាយតឿ គាត់បានលួចសាងសង់រោងឈើមួយកន្លែងដែលជាប់នឹងចំណីចិញ្ចើមផ្លូវសារធារណ:របស់រដ្ឋ ដោយអជ្ញាធរមូលដ្ឋានបានឃើញជាក់ស្តែង លោកបានចុះហាមឃាត់មិនអោយសាងសង់បន្ត រហូតដល់មានការប៉ះទង្គិចគ្នាជា(លើកទី១) ។បន្ទាប់មកក្រុមសកម្មជនរបស់ យាយតឿ ក៏បានប្រមូលផ្តុំគ្នា គៀគរគ្នា រៀបចំគម្រោង ត្រៀមកំលាំងរៀបចំផែនការក្នុងសាងសង់បន្ត ជាលើកទី២ ដោយមានយាយតឿ ជានាក់ឈរកាង..
១.ដោយអោយក្រុម លោកស្រី ស៊ា ដាវី ដែលសកម្មជនមកពីអតីតបក្សភ្លើងទៀន ត្រៀមLive ផ្សព្វផ្សាយក្នុងប្រពន្ធ័សង្គមFacebookនិងថតរូបសំរាប់កាត់ត ផ្សាយចោទប្រកាន់អជ្ញាធរអាងអំណាច ធ្វើបាបប្រជាពលរដ្ឋ។​
២.ប្រើកុមារាកុមារី ស្ត្រីៗបង្កើតបាតុភាពបិទផ្លូវសារធារណៈ ធ្វើអោយមានការកកស្ទះប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ។​
៣.ញ៉ោះញ៉ុងប្រើអំពើហឹង្សាជាមួយអជ្ញាធរ ដើម្បីអោយ មហាជនជាតិនិងអន្តរជាតិយល់ច្រលំជាដើម។​


បងប្អូនត្រូវដឹងថា ហេតុអ្វីបានជាអាជ្ញាធរ មានការហាមឃាត់ មិនអោយមានកាសាងសង់ លំនៅឋាន តាមចិញ្ចើមផ្លូវសាធារណៈ ក៏ដោយសាតែអាជ្ញាធរមានការព្រួយបារម្ភ​ពីសុខសុវត្តិភាពរបស់ប្រជាពលរដ្ឋ ព្រោះកន្លងមកននៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ម៉ោង៨:៣០នាទីយប់
.មានបុរសម្នាក់បានបើកបររថយន្ត ម៉ាកLexusRX400h ពាក់ស្លាកលេខភ្នំពេញ(2AC.5389)ក្នុងស្ថានភាពស្រវឹងបើក បុករះចូលក្នុងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលសង់លំនៅឋានរស់នៅតាមចិញ្ចើមផ្លូវ
១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ.
បណ្តាលអោយមានមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់នឹងស្រាល ខ្លះធ្លាយពោះវៀនចេញក្រៅ បាក់ជើង ពេលដែលពួកគាត់កំពុងឈរនិងអង្គុយលេងនៅមុខផ្ទះរបស់ពួកគាត់ ត្រូវរថយន្តបុករះចូលក្នុងផ្ទះសំបែងរបស់បងប្អូនបណ្តាលអោយខូចខាតផ្ទះចំនួន២ខ្នងបន្ថែមទៀត។


សុំគូសបញ្ជាក់ផងដែរថា សំរាប់បងប្អូនប្រជាពលរដ្ឋ ដែលយល់ព្រមដោយស្មគ្រ័ចិត្ត ក្នុងនាមរាជរដ្ឋាភិបាលលោកបាន រៀបចំដោះស្រាយ គោលនយោបាយជូនបងប្អូនដែលរស់នៅលើចំណីចិញ្ចើមផ្លូវ១៥១ ដោយអោយទៅកន្លែងថ្មីដែលស្ថិតនៅបណ្តោយផ្លូវ១៥១នឹងដដែល ដោយមាន ផ្ទះថ្ម១ល្វែង 4,5m×18m ព្រមទាំងថវិកា10000$ ប្រពន្ធ័ទឹក ភ្លើង រួចជាស្រេច ថែមទាំងរៀបចំឯកសារ សៀវភៅ ស្នាក់នៅ សៀវភៅគ្រួសារ និងប្លង់កម្មសិទ្ធប្រើប្រាស់ស្របច្បាប់ផង ដោយមា​នការយកចិត្តទុក្ខដាក់ពីលោក ធឹម សំអាន អភិបាល​នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។​


ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលពេញនិយមប្រើប្រាស់បណ្តាញសង្គមfb អង្គភាព​សារព័ត៌មាន​នានា កុំយល់ច្រលំមកលើអាជ្ញាធរ តាមការផ្សព្វផ្សាយរបស់ផេកឬអាខោនហ្វេសប៊ុក នឹងរបស់អង្គភាពសារព័ត៌មាន ចុះផ្សាយ ញ៉ោះញ៉ុង បំភ្លៃកាពិត្យនោះ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com