ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ពិតជាខ្លាំងមែន ផ្ទៃដីព្រៃល្បោះគ្រប់គ្រងដោយកសិកម្ម ក្នុងយាមកាមលេខ 48P 7154 99 14 96 900 ត្រូវបានអ្នកមានលុយម្នាក់ ជួលគ្រឿងចក្រចូលឈូសឆាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បានយ៉ាងរំភើយ….

ពិតជាខ្លាំងមែន ផ្ទៃដីព្រៃល្បោះគ្រប់គ្រងដោយកសិកម្ម ក្នុងយាមកាមលេខ 48P 7154 99 14 96 900 ត្រូវបានអ្នកមានលុយម្នាក់ ជួលគ្រឿងចក្រចូលឈូសឆាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បានយ៉ាងរំភើយ….

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

#ខេត្តរតនគិរី៖
ក្រោយពីមានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋមកថា:
មានការឈូសឆាយដី ព្រៃល្បោះ ១ កន្លែងស្ថិតនៅភូមិ ព្រួក ឃុំប៉ាតាង ស្រុកលំផាត់ខេត្តរតនគិរី ។

ពេលនោះក្រុមការងារអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ទីតាំង ទៅតាមសេចក្តីរាយការណ៍ ក៏បានប្រទះឃើញ មានការឈូសឆាយដោយគ្រឿងចក្រ លើផ្ទៃដីព្រៃល្បោះ ក្នុងយាមកាមលេខ 48P 7154 99 14 96 900 ស្ថិតនៅភូមិ ព្រួក ឃុំប៉ាតាង ស្រុក លំផាត់ ខេត្តរតនគិរី។

លោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់ មកដល់ក្រុមអ្នកសារព័ត៌មានយើង កាលពីថ្ងៃទី 26ខែ កញ្ញា ឆ្នាំ2023 តាមប្រព័ន្ធ ទូរសព្ទថា: ក្នុងករណី ឈូសឆាយដីព្រៃនេះ ខ្ញុំ មិនទាន់ដឹងនោះទេ ចាំខ្ញុំសួរទៅមេឃុំសិន ពេលបានដំណឹងចាំប្រាប់ទៅវិញ…..

ដោយឡែកលោក យ៉ា ជេន មេឃុំប៉ាតាង ក៏បានប្រាប់មកក្រុមអ្នកសារព័ត៌មានយើងដោយផ្ទាល់ តាមទូរសព្ទក្នុងថ្ងៃជាមួយគ្នានេះផងដែថា:  ខ្ញុំមិនដឹងនោះទេ មិនដឹងថាះ អ្នកណាយកគ្រឿងចក្រចូលឈូសឆាយទេ……..
សូមស្តាប់ការបកស្រាយរបស់
លោក យ៉ា ជេន មេឃុំ ប៉ាតាង

ប្រជាពលរដ្ឋ ដែល បានដឹង និងបានឃើញហេតុការណ៍នេះ បានខ្សឹបមកកាន់អ្នកព័ត៌មានយើងក្នុងលក្ខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះ ថា;
ការឈូសឆាយ ដោយប្រើគ្រឿងចក្រ ទាំងកណ្តាលថ្ងៃចែស មិនមែនថា: អាជ្ញាធរ មិនដឹងនោះទេ គេច្បាស់ជាត្រូវរ៉ូវគ្នាអស់ហើយ អ្នកណា ដែលយកគ្រឿង ចក្រប៉ុនណាណី ទៅឈូសឆាយដីព្រៃ មិនប្រាប់អោយអាជ្ញាធរ ដឹងនោះ…..
ពួកគាត់បានខ្សឹបប្រាប់ទៀតថា:
អ្នកដែលជួលគ្រឿងចក្រអោយចូលឈូសឆាយនោះ គឺអ្នកមានលុយម្នាក់ ហើយគាត់មានផ្ទះសម្បែង នៅឯក្រុងបានលុង ខេត្តរតនគិរី….

ពាក់ព័ន្ធ ទៅហ្នឹង ការឈូសឆាយដីព្រៃ ខាងលើនេះដែ  ក្រុមការងារអ្នកសារព័ត៌មានយើង បានយកលេខកូដ ហូធិអឹម 48P  71 54 99 14 991496 900 ទៅអោយអ្នកជំនាញពិនិត្យមើល ឃើញថា: យោងតាមលេខ យូធិអឹមដែលបានបង្ហាញ ដីដែលស្ថិតក្នុង ទីតាំង ១កន្លែងនេះ គឺជាដីរបស់រដ្ឋ គ្រប់គ្រងដោយ កសិកម្ម។

ដោយឡែកខាងជំនាញកសិកម្មស្រុកលំផាត់  លោក ជា កុតារា ក្រុមការងារយើង បានរាយការណ៍ជូនលោករួចហើយ ហើយលោកក៏បានឆ្លើយតបយ៉ាងវិជ្ជមានថា: អរគុណ ដែលបានផ្ដល់ព័ត៌មាន ចាំខ្ញុំទៅពិនិត្យមើលផ្ទាល់។​

ទោះបីជាយ៉ាងនេះក្តី ប្រសិនបើមានព័ត៌មានវិវត្តន៍ថ្មី ពាក់ព័ន្ធ ព័ត៌មានខាងលើ ក្រុមការងារយើង ហ្នឹងលើកយកមកផ្សាយជូន សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ពុកម៉ែបងប្អូន នៅពេលក្រោយ បន្តទៀត។(អ្នកយកព័ត៌មានប្រចាំខេត្តរតនគីរី)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជា កញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com