ទាន់ហេតុការណ៍
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស
0

ពិធីបិទ “ជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៣”

ពិធីបិទ “ជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៣”

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃសៅរ៍​ ទី១២ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិអបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបិទ “ជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៣” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះថា៖ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត និងបន្ដនិរន្ដរភាពនៃបុព្វហេតុជាតិជារៀងរហូត។

លោកជំទាវ អភិបាលរងខេត្ត បន្តថា៖ ដើម្បីសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះ ការងារអប់រំ និងការបណ្ដុះបណ្ដាល ពិសេសការកសាងធនធានយុវជនប្រកបដោយថាមពល ផ្លូវកាយ ផ្លូវប្រាជា្ញ និងស្មារតីពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្ដកម្ម នវានុវត្ដ ដែលជាកត្ដាកំណត់នៃការប្រែក្លាយរាល់សក្ដានុពលសេដ្ឋកិច្ច និងសង្គម ជាកិច្ចការសំខាន់បំផុត ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវ អភិបាលរងខេត្ត បន្ថែមថា៖ កម្មវិធីបោះជំរំយុវជន នេះ គឺជាតម្រូវការដ៏មានសារៈសំខាន់មួយ  ក្នុងការគាំទ្ររាល់សកម្មភាពនានាសំដៅផ្ដល់ឱកាសដល់កុមារ-យុវជន រួមចំណែកកសាង ឧត្ដមគតិសន្ដិភាព សេរីភាព អភិវឌ្ឍន៍សាមគ្គីភាពក្នុងខេត្ត ប្រទេស និងពិភពលោក ដើម្បីផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ-យុវជនគ្រប់រូបទទួលបានការអប់រំមូលដ្ឋាន នៅក្នុងនិងក្រៅប្រព័ន្ធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត និងឋានៈនៅក្នុងសង្គម ព្រមទាំងប្រឆាំងនិងអំពើហិង្សា ប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ស្ដ្រី និងការរើសអើងគ្រប់ប្រភេទ ពិសេសផ្ដួចផ្ដើមគំនិតជំរុញឱ្យមានការងារប្រឡងប្រណាំងសាលារៀនគ្មានក្មេងទំនើង និងគ្មានគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលរងខេត្ត បានស្នើដល់ ក្មួយៗសិស្សានុសិស្សគ្រប់រូប ត្រូវចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូទាំងលើការសិក្សា ទាំងការរស់នៅ ដោយប្រកាន់ខ្ផាប់ និងចងចាំថា “យុវជន” ត្រូវធ្វើជីវិតឱ្យត្រកាលក្នុងថ្នាលសិក្សា និងយកវិជ្ផាមកបម្រើក្នុងមាគ៌ាអភិវឌ្ឍន៍។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មវិធីបោះជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់ យុវជន ១២ សីហា ២០២៣ នេះយុវជននឹងទទួលបាននូវចំណេះដឹង ជំនាញខ្លី បំណិន និងបទពិសោធន៍ សាងសង់ជំរំ ការរស់នៅក្នុងជំរំ ការហូបអាហារសាមគ្គីជាមួយមិត្តភក្តិ និងសិក្សាមេរៀន ដូចជា៖ អត្ថន័យស្ម័គ្រចិត្ត ទិដ្ឋភាពទូទៅនៃ សកម្មភាពស្ម័គ្រចិត្ត ការវិភាគសកម្មភាពស្ម័គ្រចិត្ត ភារកិច្ចយុវជនដើម្បីលើកកម្ពស់សន្តិភាព ការកសាងផែនការ សកម្មភាពគាំទ្រសាលារៀន បទពិសោធន៍ការងារស្ម័គ្រចិត្តយុវជនកូរ៉េ ភារកិច្ចយុវជនក្នុងការចូលរួមអភិវឌ្ឍសន្តិភាព អត្ថប្រយោជន៍ និងគន្លឹះនៃការអាន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com