ទាន់ហេតុការណ៍
កម្ពុជា​ នឹង​ប្រារព្ធពិធី​តាំង​ពិព័រណ៍​ដេីម​ឈេី​ និងចែក​ជូនដេីម​ឈេី​ទូទាំង​ប្រទេស​ ដេីម្បី​បៃតងភាព​ និង​ចីរភាព​បរិស្ថាន=>អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១
0

តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?

តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន  និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖ក្រោយពីលិចធ្លាយពត៍មានសំងាត់ដឹងថា មានក្រុមសកម្មជនរបស់គណបក្សភ្លើងទៀននិងក្រុមអង្គការ សមាគមន៍ ថាកំពុងតែរៀបចំផែនការ សំដែង ឈុតឆាក ហែរក្បួនធ្វើបាតុកម្ម ទាំងខុសច្បាប់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ អជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ លោកក៏បានរៀបចំកម្លាំងត្រៀមចាំទប់ស្កាត់ដល់ក្រុម ចលនា របស់ក្រុមតវ៉ាមួយក្តាប់នោះ ពីព្រោះ៖
១.ជាក្រុមដែលគ្មានផ្ទះសំបែងពិតប្រាកដ ទើបតែមកជួលផ្ទះ និងទើបមកចាប់តាំងទីលំនៅរស់នៅលើដីរបស់រដ្ឋ.
២.ជាក្រុមដើរទិញដី និងលក់ដី របស់រដ្ឋខុសច្បាប់ គ្មានការទទួលស្គាល់ពីអាជ្ញាធរមន្ត្រីមូលដ្ឋាន ទោះបីដឹងថា បានកាត់ចូលអនុក្រិត្យរួចទៅហើយក្តី
៣.ជាក្រុមចង់បង្កើត ចលនាបក្សពួកនយោបាយ ដើម្បីប្រឆាំងនិងសុខសន្តិភាពរបស់ប្រទេសជាតិ
៤.ជាក្រុមមកពីកន្លែងរស់នៅ ដ៏ទៃទៀត ដើម្បីបន្លំខ្លួន មកទទួលគោលនយោបាយរបស់រាជរដ្ឋាភិបាល
៥.ចំនួន១គ្រួសារ ដែលមានទំហំផ្ទះ ត្រឹមតែ៤ម៉ែត្រឬ៥ម៉ែត្រ មានចំនួនសមាជិករស់នៅរហូតជាង៤០នាក់ ផ្ទះខ្លះវិញ មានសមាជិករហូតដល់ជាង៦០នាក់ នៅពេលដែលអជ្ញាធរចុះ រដ្ឋបាលស្រង់ស្ថិតិម្តងៗ គឺក្រុមទាំងអស់នោះមិនសហការណ៍ជាមួយអជ្ញាធរឡើយ។

នៅពេលនេះ អជ្ញាធរកំពុងតែស្រាវជ្រាវស៊ើបអង្កេត បញ្ជូនសំណុំរឿង ទៅតុលាការ លើក្រុមដែលចូលរួមមកធ្វើចលនាបាតុកម្មទាំងអស់ តើជាក្រុមស៊ីឈ្នួលធ្វើបាតុកម្មអោយក្រុម អង្គការ និងសមាគមន៍ឬយ៉ាងណា ពីព្រោះនាក់ទាំងអស់នោះ គ្មានទីលំនៅក្នុងតំបន់ខាងលើនេះទេ ពីព្រោះអជ្ញាធរកំពុងតែដាក់ការសង្ស័យ។ម្យ៉ាងវិញទៀត អជ្ញាធរក៏មានសាក្សីជាច្រើននាក់ និង បញ្ជី ចំណាយចំណូលភស្តុតាង ដែលប្រាកដយ៉ាងច្បាស់ថា មានក្រុមអង្គការ សមាគមន៍ ជានាក់ចាំផ្តល់ជំនួយដល់ការបាតុកម្មតវ៉ានេះ នៅពីក្រោយខ្នងផងដែរ។
ចំពោះបុគ្គលឈ្មោះ លី ស៊ានហ៊ត់ ដែលបានដើរទិញដីរបស់រដ្ឋ ដោយខុសច្បាប់កន្លងមក អាជ្ញាធរមូលដ្ឋានក៏កំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ ពីព្រោះខាងអាជ្ញាធរ មូលដ្ឋានក៏ មានឯកសារ ស្នាមផ្តិតមេដាយ គ្រប់គ្រាន់ហើយដែរ។

ជាចុងក្រោយលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកក៏សំអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើតាម ចិញ្ចើមផ្លូវរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ចំនួនប្រមាណ៨៤គ្រួសារ យល់ព្រមស្ម័គ្រចិត្ត មកទទួលគោលនយោបាយពីរាជរដ្ឋាភិបាលក្នុងផ្ទះថ្ម១ល្វែង៤.៥ម៉ែត្រ×១៨ម៉ែត្រ ព្រមទាំងថវិកា ១០០០០ដុល្លាចំនែកបងប្អូនដែលនៅសេសសល់ ប្រមាណជាង២០គ្រួសារ លោកទទូចហើយទទូចទៀត សំុអំពាវនាវ ឆាប់មកទទួលគោលនយោបាយរបស់រដ្ឋាភិបាល អោយបានឆាប់រហ័ស និងឈប់ជឿ លើការញុះញង់ របស់បុគ្គល ស៊ា ដាវី, សឿន ស្រីសុត , អំ ភឿន , គង់តឿ និងក្រុម អង្គការសមាគមន៍ ដទៃទៀត លទ្ធផលចុងក្រោយមានតែរត់មករកអាជ្ញាធរមូលដ្ឋានដទៃ គឺក្រុមបុគ្គលដែលមានឈ្មោះខាងលើនោះ កំពុងតែរៀបចំឆាកនយោបាយ ដើម្បីបំផ្លិចបំផ្លាញនការអភិវឌ្ឍន៍ និងសុខសន្តិភាពរបស់ប្រទេសជាតិយើងតែប៉ុណ្ណោះ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com