ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ!=>មន្រ្ដី​ភូមិបាល​ និង​សុរិយោដី​ ឈ្មោះ​ វ៉ន​ ចេក​ ធ្វើ​ការនៅកន្លែងណាឱ្យប្រាដក​ទៅ មានឈ្មោះ​បំរេី​ការងារ​ នៅ​ស្រុក​អង្គស្នួល​ តែខ្លួន​មក​ធ្វើសកម្មភាព​ នៅស្រុកស្អាងរាប់ឆ្នាំ​ ដូចជាចំឡែក..!=>ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍
0

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍យូរអង្វែងសម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈ តន្ត្រី។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនដែរថា តាមរយៈបទពិសោធន៍នៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក សិល្បៈពិតជាមានឥទ្ធិពល យ៉ាងខ្លាំងក្លាទៅលើចិត្តគំនិតរបស់បុគ្គលគ្រប់រូប ហើយក្រៅពីមានតួនាទីជាចំណីអារម្មណ៍របស់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ សិល្បៈក៏មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់នឹងជីវិតមនុស្ស ដោយមិនអាចកាត់ផ្តាច់ឃ្លាតគ្នាបានឡើយ។ ដូច្នេះ កុមារក៏ត្រូវមានចំណីអារម្មណ៍ផ្ទាល់ ដែលជាចំណែកមួយនៅក្នុងវិធីអប់រំទាំងឡាយ ដើម្បីបណ្តុះនិស្ស័យល្អៗរបស់កុមារឱ្យស្ថិតលើផ្លូវមួយឆ្ពោះទៅរកភាពថ្លៃថ្នូរ នៃមនុស្សជាតិ និងក្លាយជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកប្រធានបទសម្រាប់ទិវាកុមារ កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យ បដិវត្តកម្មឌីជីថល” ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចធិបតី ផ្ទាល់ក៏ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនេះផងដែរ។

ស្របនឹងប្រធានបទខាងលើនេះ រូបភាពនឹងខ្លឹមសារមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ ក្រសួងព័ត៌មាន ដែលបានរៀបចំចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់ ក្រុមការងារជំនាញទាំង ៥អគ្គនាយកដ្ឋាន និងក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដែលជាសេនាធិការ បានចូលរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ។ ឯកឧត្តម រដ្ឋមន្រ្តី សូមសម្តែងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេស លោកជំទាវ ច័ន្ទ ធី និងក្រុមការងារដែលបានផ្តួចផ្តើមគំនិត និងខិតខំរៀបចំកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង វិញ ហើយសូមថ្លែងអំណរគុណដល់ឯកឧត្តម ហួត ឃាងវេង ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ថវិកាបន្ថែមពីសប្បុរសជននានាសម្រាប់គាំទ្រដល់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤នេះ ឆ្លើយតបតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិកាជាតិដែលទទួលបានការគាំទ្រ។

­ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក័បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ថវិកា និងសប្បុរជននានាឧបត្តម្ភថវិកាបន្ថែម រួមមាន ក្រុមហ៊ុន CHIP MONG , ធនាគារកាណាឌីយ៉ា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ភេសជ្ជៈ Krud, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន Metfone ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប PPCTV, ទូរទស្សន៍ CTV8 HD, និង NRC NEW RADIO GENERATION,ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភដល់កម្មវិធីមហោស្រព តន្ត្រីនិងចម្រៀងកុមារឆ្នាំ២០២៤ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំយុវជន និងកីឡា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គនាយក-អគ្គនាយិកា លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលារដ្ឋ និងសាលាឯកជននានាទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចដំណើរការរៀបចំ និងចូលរួមក្នុងមហោស្រពនាពេលនេះ។ នៅក្នុងឱកាសប្រកបដោយក្តីសប្បាយរីករាយនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមជូនពរដល់ក្មួយៗ កុមារា កុមារី ដែលមកចូលរួមទាំងអស់ទទួលបានជោគជ័យទៅតាមសមត្ថភាពរបស់ក្មួយៗរៀងៗខ្លួន។

មហោស្រពតន្ត្រី និង ចម្រៀងកុមារ ឆ្នាំ២០២៤ មានសិស្សសាលារដ្ឋ និងសាលាឯកជន ក្នុងរាជធានី-ខេត្ត សរុប ៣៤ក្រុម ស្មើ នឹងចំនួនកុមារចូលរួមប្រមាណ ២០០នាក់ នឹងមកបង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន ដែលត្រូវប្រកាសក្នុងពិធីបិទនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៤៕

រូបថតដោយ ខឹម សុវណ្ណារ៉ា

Filed in: ព័ត៌មានជាតិ, សិល្បៈ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com