ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ជាប់គុកព្រោះមិនចង់បែកពីអូន!

ជាប់គុកព្រោះមិនចង់បែកពីអូន!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ សុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!​

បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ PassApp ធ្លាប់បានរៀបការជាមួយនារីម្នាក់ ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបាន កូនស្រីចំនួន០៥នាក់។

ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី​ ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរឹក ទើបអតីតប្រពន្ធទ្រាំទ្រទៀតមិនបានក៏សម្រេចចិត្តលែងលះគ្នានៅសា​លាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ក្រោយពេលលែងលះបុរសជាប្តីតាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែអតីតប្រពន្ធមិនយល់ព្រម រហូតដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បុរសជាបី្តបានខលមកសុំត្រូវរ៉ូវគ្នាម្តងទៀត តែអតីតប្រពន្ធនៅតែបដិសេធ បុរសជាប្តីក៏គំរាមថាបើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់ រួចក៏ចុចបិតទូរស័ព្ទ។

បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តីបានជិះម៉ូតូកង់បីឥណ្ឌា មកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះរួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន០៣ដប មកចាក់ពីលើអតីតប្រពន្ធ ភ្លាមនោះកូនស្រី ដែលនៅខាងក្រៅបន្ទប់បានឃើញឪពុកមានកាន់ដបសាំង ក៏ស្រែកហៅជីដូនឱ្យមកជួយ ពេលនោះ ជីដូនដែលត្រូវជាម្តាយក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ០៤ទៅ០៥ជើង បណ្តាលឱ្យរបើក និងឃើញអតីតកូនប្រសារ កំពុងចាក់សាំងស្រោចលើកូនស្រីគាត់ ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញ តែត្រូវអតីកូនប្រសារ ជះសាំងទៅលើអតីតម្តាយ​​​ក្មេក និងរៀបយកដែកកេះមកកេះឱ្យឆេះ ក៏ត្រូវកូនស្រីខ្លួន ស្ទុះទៅចាប់ប្រតាយប្រតប់ក្រវាសដែកកេះចេញពីដៃ រួចក៏បន្តប្រតាយប្រតប់គ្នា ហើយបុរសជាប្តី ក៏បាន​ជះសាំងទៅលើកូនស្រីខ្លួនម្នាក់ទៀត បម្រុងដុតសម្លាប់​ទាំងអស់គ្នា ក៏ត្រូវបានអ្នក​ជិតខាងស្ទុះទៅចាប់ឃាត់ និងខលប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសឈ្មោះ នី ផល្លី យកមកចាត់ការតាមនីតិវិធីច្បាប់និងបានពិនិត្យឃើញថា ជនសង្ស័យ មានជាប់សារធាតុញៀនក្នុងខ្លួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com