ទាន់ហេតុការណ៍
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស
0

លោក អ៊ាង​ សុផល្លែត​ រៀបចំពិធីពិសារអាហារសាមគ្គី និងការប្រគំតន្រ្តីខ្នាតយក្សមហាគ្រួសារស្រុកអូររាំងឪ ដើម្បីថ្លែងអំណរគុណម្ចាស់ឆ្នោត​.

លោក អ៊ាង​ សុផល្លែត​ រៀបចំពិធីពិសារអាហារសាមគ្គី និងការប្រគំតន្រ្តីខ្នាតយក្សមហាគ្រួសារស្រុកអូររាំងឪ ដើម្បីថ្លែងអំណរគុណម្ចាស់ឆ្នោត​.

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអាទិត្យ​ ទី០៦ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាម​លេខ 015293964/0975266779)

នាថ្ងៃទី​០៥​ ខែសីហា​ ឆ្នាំ២០២៣​
(ត្បូងឃ្មុំ)៖ ដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកអូររាំងឪ ដែលបានបោះឆ្នោត គាំទ្រយ៉ាងលើសលប់ជូនគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក អ៊ាង​ សុផល្លែត​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកស្រី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីពិសារអាហារសាមគ្គី និងការប្រគំតន្រ្តីខ្នាតយក្សមហាគ្រួសារស្រុកអូររាំងឪ។

ពិធីនេះមានការចូលរួមពីលោក ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកស្រី, លោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្ស យុវជន ស.ស.យ.ក សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅស្រុកអូររាំងឪ នៅបរិវេណវិទ្យាល័យអូររាំងឪ ដោយមានការចូលរួមពីតារាចម្រៀង និងតារាងកំប្លែងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនទស្សនាដោយសេរី និងរីករាយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឆ្លើយតបជាវិជ្ជមាន ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបឋមចំនួន ៣៤៦៨២ លើចំនួនសន្លឹកឆ្នោតសរុប ៤៧ ១១៦ ស្មើនឹង ៨២.៦៧%។ សំឡេងគាំទ្រ គឺកើនឡើងចំនួន ២១.៩១% បើធៀបទៅនឹងឆ្នាំ២០២២។ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com