ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស=>ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌=>ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ=>ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។=>ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!
0

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋក្រីក្រចំនួន ៥,៧៥៦គ្រួសារ នៅស្រុករមាសហែក ទទួលបាន ចង្ក្រានសន្សំសំចៃថាមពល

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋក្រីក្រចំនួន ៥,៧៥៦គ្រួសារ នៅស្រុករមាសហែក ទទួលបាន ចង្ក្រានសន្សំសំចៃថាមពល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារី វៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ ដើម្បីអនុវត្តគម្រោង ការចែកចាយដោយឥតគិតថ្លៃ នូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១លានដុល្លា ដល់គ្រួសារស្ត្រីក្រីក្រនិងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន ០៨គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ។ សម្រាប់ខេត្តស្វាយរៀងត្រូវទទួលបាន ចង្ក្រានសំន្សំសំចៃថាមពលចំនួន ៣២,០៧១គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន១០,៦៩០គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង ០៨ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០ ។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១២ឃុំចំនួន ទទួលបាន ៥,៧៥៦គ្រឿង ។

ជាចុងក្រោយសម្តេចកិត្តិសង្គហបណ្ឌិត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ដើម្បី ធានាការងារ និងការអភិវឌ្ឍន៍,ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក, រួមគ្នាអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាព, បន្តរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ៣កុំ ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com