ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ពិតជា ខ្លាំងមែនទោះបីមេឃុំគគីរធំមិនហ៊ានស៊ីញ៉េ ក៏ក្រុមឈ្មួញយកគ្រឿងចក្រជាច្រើន គ្រឿងឈូសឆាយទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ…

ពិតជា ខ្លាំងមែនទោះបីមេឃុំគគីរធំមិនហ៊ានស៊ីញ៉េ ក៏ក្រុមឈ្មួញយកគ្រឿងចក្រជាច្រើន គ្រឿងឈូសឆាយទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖ គ្រឿងចក្រជាច្រើនគ្រឿងត្រូវបានឈ្មួញកំពុងសម្រុកឈូសឆាយវាទទន្ទ្រានកាប់បំផ្លាញយកដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើង ដែលបច្ចុប្បន្នបានក្លាយជាវាលរហោស្ថាន ទៅជាដីនិងស្រះសម្រាប់ជួលបាត់ទៅហើយ។

បើតាមប្រភពពីពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានប្រាប់ភ្នាក់យកព័ត៌មានថា រយ:ពេលពីរបីខែកន្លងមកហើយ ដែលក្រុមឈ្មួញដឹកគ្រឿងចក្រជាច្រើនគ្រឿងចូលទៅតាមមាត់បឹងហើយសម្រុកជីកកាយ កាប់គាស់វាទទីយកដីមាត់បឹង ដែលជាដែនពួកគាត់ធ្លាប់អាស្រ័យផល និងតែងតែប្រកបមុខរបរនេសាទនារដូវទឹកឡើង។

ប្រភពដដែលបានបន្ថែមទៀតថា តំបន់មាត់បឹងនោះអ្នកស្រុកតែងឲ្យឈ្មោះថា បឹងស្លាបចង្វា ឬទំនប់ទទឹង ដែលស្ថិតនៅក្នុងភូមិគគីធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហើយបច្ចុប្បន្នដីនេះ បានប្រែកាយក្លាយខ្លួនជាកម្មសិទ្ធរបស់ក្រុមឈ្មួញបាត់ទៅហើយដែលក្រុមឈ្មួញទាំងនោះមិនអនុញ្ញាតិឲ្យពលរដ្ឋចូលអាស្រ័យផល និងរកត្រីដូចសព្វដងទៀតទេ។

បើតាមលោក ចាន់ ធូ មេឃុំគគីរធំ បានឲ្យដឹងដែរថា ដីបឹងនោះ វាអញ្ចេះទេ ពេលក្រុមហ៊ុន ដឹកគ្រឿងចក្រចូលមកឈូសឆាយទើបគេយកច្បាប់មកឲ្យលោកសុីញ៉េ ហើយលោកបានប្រាប់ថា លោកមិនហ៊ានសុីញ៉េទេ ទាល់តែសុំច្បាប់ពីស្រុកយកមកសិន ទើបលោកហ៊ានសុីញ៉េប្រថាប់ត្រា ហើយមកទល់និងថ្ងៃនេះហើយ លោកនៅមិនទាន់ឃើញច្បាប់ធ្លាក់មកទេ ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពឈូសឆាយដដែល ហើយក្រុមហ៊ុននោះជារបស់លោកជំទាវ ឡោកខេង លោកអត់ហ៊ានសុីញ៉េទេ តែលោកបានថាឲ្យទៅសុំស្រុកសិនមក។

បើតាមលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភានេះ លោកសួរចំណុចនេះខុសហើយ គឺជាដីក្នុងចំណុច ពោធិ៍មៀវ ទំនប់ទទឹង មិនមែនទទឹងថ្ងៃទេ បងចុះទៅយកព័ត៌មានចុះ ដោយសារតែកន្លែងនោះវាពុំមែនដីរដ្ឋទេ ហើយដីនេះទៀតសោធន៍ គឺកំណត់ខាងធនធានទឹកគេបានទទួលស្គាល់ហើយ និងខាងខេត្តក៏បានចេញនៅ ស.ជ.ណ ហើយដែរ ហើយដីនេះក៏ជាដីរបស់ប្រជាពលរដ្ឋលក់ឲ្យលោកជំទាវ ឡោក ខេង អស់ហើយដែរ ពួកគាត់មិនប្ដឹងផ្ដល់អីដែរ។

ទាក់ទិនករណីខាងលើនេះ បើយោងតាមសម្ដីរបស់លោកមេឃុំគគីរធំ ចាន់ ធូ ឃើញថា ក្រុមហ៊ុនខាងលើនេះដឹកគ្រឿងចក្រយកមកឈូសឆាយទាំងបំពាន ដោយមិនទាន់បង្ហាញច្បាប់ជូនអាជ្ញាធរមូលដ្ឋានឲ្យបានឃើញផង ថ្លើមធំហ៊ានឈូសឆាយទាំងបំពាន អាងអំណាច បុណ្យស័ក្ត លុយកាកជាអ្នកធំ យកមកគ្របលើអាជ្ញាធរទាំងស្រុងតែម្ដង៕(នៅមានវីដេអូ)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com