ទាន់ហេតុការណ៍
«កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»=>អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ=>មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន..!(វគ្គ១)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងស្ថិតនៅក្នុង ក្លឹបបាល់ទះ បឹងត្រាវ ដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!=>សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់=>វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»=>បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
0

ពិតជាមានខ្នងធំមែន! បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) អាជ្ញាធរខណ្ឌដូនពេញ បង្ក្រាបបានមួយដង្ហើមចង្រិត ចាប់ផ្ដើមដំណើរការវិញហើយ

ពិតជាមានខ្នងធំមែន! បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) អាជ្ញាធរខណ្ឌដូនពេញ បង្ក្រាបបានមួយដង្ហើមចង្រិត ចាប់ផ្ដើមដំណើរការវិញហើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ចេញផ្សាយ ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣

បនល្បែងស៊ីសងដុះស្លែរមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) ។ តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ផ្តើមបើកដំណើរការវិញហើយ ក្រោយពីត្រូវបានអាជ្ញាធរ ខ័ណ្ឌដូនពេញ ធ្វើការបង្ក្រាបមិនបានមួយដង្ហើមចង្រិតផង។ នេះបើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ ទើបទទួលបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងខាងលើ ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្សនិងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្ត តាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។

ប៉ុន្តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញ ។ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើន និងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ ឬអាចនិយាយបានថា បនល្បែងខាងលើមានខ្សែធំជាង អភិបាលខណ្ឌដូនពេញទៅទៀតទើបបើកវិញយ៉ាងនេះ?។

ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ជាប្រាចំណូលប្រចាំខែផងដែរ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com