ទាន់ហេតុការណ៍
«កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»=>អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ=>មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន..!(វគ្គ១)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងស្ថិតនៅក្នុង ក្លឹបបាល់ទះ បឹងត្រាវ ដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!=>សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់=>វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»=>បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
0

មន្ត្រីគយខេត្តកណ្ដាល ដាក់កុងត្រូលជជុះ ស្ទាក់គាបយកលុយពីអាជីវករ អ្នកដឹកបន្លែផ្លែឈើ យ៉ាងអនាធិបតេយ្យ!

មន្ត្រីគយខេត្តកណ្ដាល ដាក់កុងត្រូលជជុះ ស្ទាក់គាបយកលុយពីអាជីវករ អ្នកដឹកបន្លែផ្លែឈើ យ៉ាងអនាធិបតេយ្យ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖ ក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែគ្រប់ៗគ្នាថាៈ រកប្រាក់ចំណេញលែងបានហើយ!។
ព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល!។
ដើម្បីដាក់កម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្ត ជំរិតយកលុយចូលហោប៉ាវយ៉ាងពេញបន្ទុក!។
ដោយពុំមាន ចេញវិក្កយបត្រឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីទេ.ពោលគឺចាំជំរិតយកលុយស្រស់ៗតែម្ដង ក្រោមហេតុផល”ពិនិត្យឯកសារពន្ធ”!។
ជាក់ស្ដែងៈលោក អន ស៊ីនួន ដាក់ស្នាក់ការដុះស្នឹម នៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខ(វត្តគង្គាស្ទឹង)។
ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញ។
ដែលបើកលើផ្លូវជាតិលេខ១ ដោយផ្អែកថា”ត្រួតពិនិត្យឯកសារពន្ធ ដែលចេញពីព្រំដែន”តាមពិតដាក់កម្លាំងសម្រាប់ រាប់ក្បាលឡាន យកលុយចូលហោប៉ាវប៉ុណ្ណោះ..!។ក្នុងនោះលោក អន ស៊ីនួន បានដាក់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល! ។
សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨.!។
ជុំវិញករណីនេះ អាជីវករបានអះអាងប្រាប់ថាៈខ្លួនដឹក”បន្លែផ្លែឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ។
ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត!។
អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ។
ក៏បានលើកឡើងស្រដៀងគ្នានេះដែរថាៈ រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង ១០០.០០០រៀល យ៉ាងទៀងទាត់!។
រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់អស់៧០.០០០រៀល ជាកំហិត។
រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។
ក្រុមអាជីវករ បានបញ្ជាក់ដូចៗគ្នាថាៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីទេ..! ។
ដោយជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។
អាជីវករបន្តថាៈ ក្រោយដេញស្ទាក់ជាច្រើនលើកហើយនោះ ឥឡូវគ្មាននរណាម្នាក់ ហ៊ានរំលងទេ.!។
ពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយគ្រប់ៗគ្នា។
ពាក់ព័ន្ធការចោទប្រកាន់ទាំងនេះ នៅព្រឹកទី២០.០៥.២០២៣ អង្គភាពយើងបានព្យាយាមសុំការបកស្រាយពីលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ប៉ុន្តែមិនមានការបកស្រាយនោះទេ ព្រោះទូរស័ព្ទ ចូលហើយលោកចុចបិទ.!។

ជាក់ស្ដែងៈ ក្នុង១ថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជា ទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។
ជាហេតុនាំឱ្យមន្ត្រីគយខ្លះ ដាក់ស្នាក់ការ ក្រោមហេតុផល”ពិនិត្យឯកសារពន្ធ” រួចគាបសង្កត់គំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកខ្លួន៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com