ទាន់ហេតុការណ៍
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស
0

បទល្មើសបំផ្លាញព្រៃឈើនៅតែកើតមានឡើង ខណៈដែលសមត្ថកិច្ចតាមដងផ្លូវហាក់មិនអើពើ..?

បទល្មើសបំផ្លាញព្រៃឈើនៅតែកើតមានឡើង ខណៈដែលសមត្ថកិច្ចតាមដងផ្លូវហាក់មិនអើពើ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ៖ ការដឹកជញ្ជូនបទល្មើសព្រៃឈើនៅតែកើតឡើងជារៀងរាល់ថ្ងៃ ខណៈដែលសមត្ថកិច្ចនៅតាមដងផ្លូវហាក់បីដូចគ្មានចំណាត់ការទាល់តែសោះ បើទោះបីជាមានការរាយការណ៍ក៏ដោយ។

ជាក់ស្តែកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥ទៅលេខ២៦ ស្ថិតនៅក្នុងភូមិអូរទឹកអន្ទង់ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មានរថយន្តមួយគ្រឿងស៊េរីចាស់ម៉ាកតូពេជ្រ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2H-7662 ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកឈើពេញប្រៀបដែលម្ចាស់មានឈ្មោះ យាយធូ អាយុជាង៥០ឆ្នាំ ជាមេឈ្មួញល្បីឈ្មោះប្រចាំតំបន់ជាំ រស់នៅក្នុងភូមិពុទ្រ្ទា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមេឈ្មួញរូបនោះមិនចេញមុខនោះទេ បានឱ្យតៃកុងរថយន្តនិងមនុស្សម្នាក់ទៀតជាអ្នកបើក។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដឹកជញ្ជូនឈើរបស់មេឈ្មួញយាយធូរូបនោះ ដឹកចេញពីតំបន់ជាំ ឆ្លងកាត់ស្នាក់ការរងបរិស្ថានទេទឹកពុះ ដែលមានលោក កង ញឹប ជាប្រធានស្នាក់ការ ហើយឆ្លងកាត់កុងត្រូលជជុះរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ម្តុំតាក្រាំង ហើយនិង ឆ្លងកាត់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលមានលោក ហ៊ុល ម៉ារ៉ា ជាប្រធានការិយាល័យដែនស្រាប់(ស្នាក់ការធំ) និងឆ្លងកាត់ ស្នាក់ការមេព្រៃផ្នែកឱរ៉ាល់ ដែលមានលោកតាំង ចាន់សែម៉ា ជានាយផ្នែក នៅមានស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន និងជាច្រើនអង្គភាពទៀតផង។ ក្រោយពីទទួលបានព័ត៌មាននិងការរាយការណ៍ពីបណ្តាញរួចមក អ្នកសារព័ត៌មានបានរាយការណ៍ទៅអស់លោកសមត្ថកិច្ចមាន មេព្រៃ នគរបាលសេដ្ឋកិច្ចខេត្ត និងអាវុធហត្ថស្រុកសំរោងទងដើម្បីចុះបង្ក្រាបរថយន្តដឹកឈើពេញមួយរថយន្តនោះ ស្រាប់តែអស់លោកនិយាយតបមកវិញថា មិនមានកម្លាំងគ្រប់គ្រាន់នោះទេ ខណៈដែលតៃកុងរថយន្តដឹកបទល្មើសព្រៃឈើរូបនោះ បាននិយាយក្តែងៗថា គ្មានសមត្ថកិច្ចហ៊ានចាប់បង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ ក៏ព្រោះតែ មេគេ(យាយធូ)បានបង់លុយឱ្យគ្រប់ជំនាញរួចរាល់អស់ហើយ។ គឺអាវុធហត្ថលើផ្ទៃប្រទេស ដែលជិះរថយន្តហាយឡែនឌ័រស៊េរីទំនើប ពាក់ផ្លាកលេខ1641 ដែលគេស្គាល់ថាឈ្មោះ ចំណាប់នោះ យាយធូ បង់៤០ម៉ឺនរៀលក្នុងមួយរថយន្ត ហើយសមត្ថកិច្ចផ្សេងៗទៀត ក៏បង់រួចរាល់ហើយដែរ លើកលែងតែស្ថាប័ន គ្រូពេទ្យ គ្រូបង្រៀន និងអាចារ្យវត្តទើបមិនបង់ឲ្យ។

តៃកុងរថយន្តដឹកឈើមេឈ្មួញឈ្មោះយាយធូ បាននិយាយបន្តទៀតថា បានជាយាយធូ ហ៊ានដឹកឈើមកទាំងថ្ងៃបែបនេះ គឺបង់លុយគ្រប់ជំនាញអស់ហើយ មិនមានការព្រួយបារម្ភ គេចាប់បង្ក្រាបនោះទេ សំខាន់ឱ្យតែមានឈើដឹករាល់ថ្ងៃទៅបានហើយ។ ការដែលបទល្មើសព្រៃឈើចរាចរណ៍រាល់ថ្ងៃយប់បែបនេះ វាផ្ទុយស្រឡះពីអនុសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលកន្លងមកលោកអះអាងថា នៅក្នុងខេត្តរបស់លោកមិនមែនសម្រាប់ឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនោះឡើយ! ឬមួយក៏លោកបានត្រឹមតែមានប្រសាសន៍ ហើយថ្នាក់ក្រោមមិនរាយការណ៍ទៅលោកអភិបាលខេត្តទេដឹង ទើបបទល្មើសដឹកជញ្ជូនឈើហាក់បីដូចជាផ្គើនប្រសាសន៍លោកទៅវិញ។

បើតាមការបង្ហើប មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ យាយធូ នេះមានរថយន្តដឹកឈើចំនួន០៣គ្រឿងឯណ្ណោះ ដឹកជញ្ជូនរាល់យប់ថ្ងៃផ្លាស់ប្តូរគ្នា សំខាន់ឱ្យតែមានឈើ យាយធូ បានដឹកឈើចេញពីតំបន់ជាំ យកមកដាក់នៅតាមដេបូឈើ ម្តុំថ្នល់កែងអូរគរគី ដេបូនៅក្នុងខេត្តកំពង់ស្ពឺ និងឆ្ពោះទៅដេបូស្រុកបសេដ្ឋ មិនដែលឃើញមានសមត្ថកុច្ចឬស្ថាប័ន និងជំនាញណាចាប់បង្ក្រាប រថយន្តទាំង០៣គ្រឿងរបស់មេឈ្មួញល្បីឈ្មោះ យាយធូ នេះបានម្តងណាឡើយ សង្ស័យសមត្ថកិច្ចនិងជំនាញនៅតាមដងផ្លូវ និងនៅស្រុកឱរ៉ាល់ ស្រុកសំរោងទង ក្រុងច្បារមន ស្រុកបសេដ្ឋ និងខេត្តកំពង់ស្ពឺទាំងអស់ ត្រូវថ្នាំសណ្តំរបស់ យាយធូ អស់ហើយទើបមិនចាប់បង្ក្រាបបែបនេះនោះ។

អង្គភាពសារព័ត៌​មានយើង​ខ្ញុំសូមស្វាគមន៍រា​ល់ការបកស្រាយ​ពីមន្រ្តីជំនាញពាក់​ពពន្ធ័នៅតាមដងផ្លូវជានិច្ចរាង​រាល់ម៉ោងធ្វើរការ បើអស់លោកយល់ថាការលើកឡើងរបស់មេឈ្មួញឈើខាងមិនពិត គឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com