ទាន់ហេតុការណ៍
សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
0

មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈPTT ក្នុងក្រុងតាខ្មៅ

មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈPTT ក្នុងក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈទាំងអស់នៅទូទាំងខេត្តកណ្ដាល សូមកុំកេងបន្លំ ចាក់ប្រេងឥន្ធនៈមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយក្នុងករណីដែលមន្ត្រីជំនាញចុះពិនិត្យឃើញថា មានការកេងបន្លំ ឬចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះជូនប្រជាពលរដ្ឋ នោះម្ចាស់ស្ថានីយ៍ទាំងនោះនឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់ដែលបានកំណត់។

នេះជាការអំពាវនាវរបស់លោក មៀង វណ្ណដេត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈPTT ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកអនុប្រធានមន្ទីរ បន្តថា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានធ្វើការចុះពិនិត្យជាប្រចាំនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងករណីរកឃើញម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ធ្វើការកិបកេងក្នុងការចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ អាចប្រឈមនឹងការពិន័យពី ២លានរៀលទៅ ៤លានរៀលក្នុងមួយដៃប្រេង។

លោកអនុប្រធានមន្ទីរដដែលក៏បានបញ្ជាក់ទៀតផងដែរថា ចំពោះស្ថានីយ៍ប្រេងឥន្ធនៈណា ដែលបានពិនិត្យរួចមក ក្រុមការងារបានកិបសៀល ដើម្បីបញ្ជៀសនូវការកែប្រែនូវចំនួនតួលេខដែលធ្វើឱ្យខ្វះចំណុះ នៅក្នុងឧបករណ៍ចាក់ប្រេងទាំងនោះ បន្ទាប់មកទៀតក្រុមការងារបានបិទ Sticker ជាប់នៅលើម៉ាស៊ីនចាក់ប្រេងរបស់ស្ថានីយនីមួយៗដែលបានបញ្ជាក់ថាបានទទួលការពិនិត្យ និងទទួលស្គាល់ថាស្ថានីយ៍ប្រេងឥន្ធនៈនោះមានការចាក់គ្រប់ចំណុះត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់។

ទន្ទឹមនឹងនោះដែរ លោកអនុប្រធានមន្ទីរ បានស្នើដល់ប្រជាពលរដ្ឋនៅពេលចូលចាក់ប្រេងឥន្ធនៈ នៅតាមស្ថានីយនីប្រេងឥន្ធនៈមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងទាំងនោះ ដើម្បីយើងទទួលស្គាល់បានថាស្ថានីននោះចាក់ប្រេងគ្រប់ចំណុះជូនយើងដោយមិនមានការគិតកេងឡើយ។ ក្នុងនោះផងដែរលោកក៏បានសុំឱ្យប្រជាពលរដ្ឋរាយការណ៍ និងផ្ដល់ព័ត៌មានដល់មុនទីជំនាញ ដែលមានការសង្ស័យថាមានស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលបានកិបកេងនិងចាក់ប្រេងឥន្ធនៈជូនពួកគាត់ដោយមិនគ្រប់ចំណុះ ដើម្បីឱ្យក្រុមការងាររបស់មន្ទីរ ចុះធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវឡើងវិញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com