ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

អគារមត្តេយ្យសិក្សា១ខ្នងជាអំណោយម្ចាស់ហាងពេជ្រCSNJនៅរាជធានីភ្នំពេញ ជួយកុមារជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី បានសម្ពោធដាក់អោយប្រើជាផ្លូវការ…

អគារមត្តេយ្យសិក្សា១ខ្នងជាអំណោយម្ចាស់ហាងពេជ្រCSNJនៅរាជធានីភ្នំពេញ ជួយកុមារជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី បានសម្ពោធដាក់អោយប្រើជាផ្លូវការ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគីរី៖នាព្រឹកថ្ងៃទី៩
ខែកុម្ភៈ ឆ្នាំ២០២៣

អគារមត្តេយ្យសិក្សា១ខ្នងទំហំ៦ម៉ែត្រx៣០ម៉ែត្រស្មើរនឹង
៥បន្ទប់ជាអំណោយរបស់លោក ជិន សំណាង ម្ចាស់ហាងពេជ្រCSNJនៅរាជធានីភ្នំពេញដែលផ្តល់ជូនសហគមន៍ជនជាតិភាគតិចនៅ
ភូមិបរឡយ ឃុំកិចុង ស្រុកបរកែវខេត្តរតនគិរី
ដោយប្រសិទ្ធនាមថា «សាលាមត្តេយ្យសិក្សា
ហ៊ុន សុីណាត បរឡយ»ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ  ក្រោម អធិបតីភាព
លោក ជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោកជំទាវ ហ៊ុន ស៊ីណាត
ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្ត
ក្នុងការ ធ្វើដំណើរដ៏វែងឆ្ងាយអញ្ជើញមកជា
អធិបតីក្នុងឱកាសនេះ។ ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការសាងសង់អគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់បំផុត សម្រាប់
ប្រជាពលរដ្ឋក្នុងភូមិបរឡយក៏ដូចបងប្អូនមកពីបណ្តាភូមិជិតៗនេះ អាចនាំកូន ក្មួយមកចូលសិក្សារៀនសូត្របានគ្រប់ៗគ្នា។

ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ លោកជិនសំណាង និងភរិយា ម្ចាស់ហាងពេជ្រCSNJ  ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្នុងការសាងសង់សាលាមត្តេយ្យនៅទីនេះដើម្បី គឺជាការរួមចំណែកដ៏ធំធេងក្នុងការ
អភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តរតនគិរីឲ្យកានតែប្រសើឡើង។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សប្រមាណជាង៣០០នាក់ដែលបានចូលរួម លោក ជំទាវហ៊ុន សុីណាត បានមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីនៃសាលាមត្តេយ្យសិក្សានៅភូមិបរឡយ ហើយមត្តេយ្យសិក្សាជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យកុមារជាជនជាតិដើមភាគតិចតូចៗបានទទួលការអប់រំ។
លោកជំទាវ ហ៊ុន សុីណាត បានស្នើសុំលោកមេភូមិ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗដែលនឹងត្រូវបានមកចូលរៀននៅទីនេះ
សូមយកចិត្តទុកដាក់ប្រើប្រាស់សាលាមត្តេយ្យនេះ ឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាតអនាម័យឲ្យបានជាប់ជាប្រចាំឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូបៗទទួលបាន ការអប់រំមានគុណភាប្រកបដោយសមធម៌ និងបរិយាបន្ន។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីអញ្ជើញកាត់ខ្សែ
បូរសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យ
សិក្សាខាងលើនេះរួចមក
លោកជំទាវ ហ៊ុន សុីណាត និងឯកឧត្តម
ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានចែកអំណោយជាស្បៀងអាហារដល់គ្រួសារទីទាល់ក្រ ជនពិការ ចាស់ជរា ចំនួន ២១៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម ក្នុងមួយកញ្ចប់រួមមាន ប្រេងក្រឡា ១ដប, បំពង់ហឺត ១បំពង់ និងថវិកា ១ម៉ឺនរៀល។ ដោយឡែកកុមារី កុមារាដែលបានចូលរួម ទទួលបាន កាតាប១, ស្បែកជើង១គូរ រួមទាំងប៊ិច សៀវភៅមួយចំនួនផងដែរ៕
ដោយ លោកមុីឌីន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com