ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតពេលនេះជនរងគ្រោះនៅមិនទាន់ទទួលបានសំណង ខណៈជនដៃដល់ត្រូវបានដោះលែង..?

ករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតពេលនេះជនរងគ្រោះនៅមិនទាន់ទទួលបានសំណង ខណៈជនដៃដល់ត្រូវបានដោះលែង..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ករណីហិង្សាវ៉ៃកំទេចកញ្ចក់រថយន្តបង្កដោយពីរនាក់ប្តីប្រពន្ធ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌នោះទេ ខណៈដែលជនដៃដល់ត្រូវបានលោកចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ទាំងដែលជនរងគ្រោះនៅមិនទាន់ទទួលបានសំណងសូម្បីតែមួយកាក់មួយសេន។

ករណីដោះលែងជនល្មើស ទាំងដែលជនរងគ្រោះពុំទាន់ទទួលបានសំណងសូម្បីតែមួយកាក់មួយសេន ខាងលើនេះ លោក ដួង អក្ខរា ជាជនរងគ្រោះផ្ទាល់បានលើកឡើងថា «ករណីនេះបានធ្វើឡើងបន្ទាប់ពីលោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ ហុង សុគន្ធា ហៅ Mey Mey ភេទស្រី អាយុ២៥ឆ្នាំ ឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនសួរជនរងគ្រោះសូម្បីតែមួយម៉ាត់។

បើយោងតាមការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការសម្រេចចោទប្រកាន់ជនបង្កឈ្មោះ ហុង សុគន្ធា ហៅ (Mey Mey) ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ ពីបទៈ ធ្វើឱ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៨ជី ផ្លូវបេតុង សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង ក៏បានបានសម្រេចឱ្យឃុំខ្លួនជនបង្កខាងជាបណ្ដោះអាសន្ន ផងដែរ។

បន្ទាប់ពីព្រះរាជអាជ្ញារង ធ្វើការសម្រេចចោទប្រកាន់ ស្រាប់តែដល់ចៅក្រមស៊ើបសួរលោក សាន ប៊ុនធឿនក៏សម្រេចឱ្យដោះលែងជនបង្កហេតុខាងលើ ឱ្យមានសេរីភាពឡើងវិញ ដោយស្ថិតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយហេតុផលជនបង្កត្រូវមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនតូចៗ ដែលមាននៅក្នុងបន្ទុកគ្រួសារ និងហេតុផលផ្សេងៗទៀត

ចំពោះការដោះលែងជនដៃដល់ខាងលើនេះ លោកដួង អក្ខរា ដែលជាជនរងគ្រោះបានកើតទុក្ខមិនសុខចិត្ត ក្នុងការសម្រេចដោះលែងជនល្មើសឈ្មោះ ហុង សុគន្ធា ពីសំណាក់លោកចៅក្រមខាងលើ ព្រោះជារឿងអយុត្តិធម៌ខ្លាំងណាស់ចំពោះរូបគាត់ ខណៈដែលរូបគាត់ត្រូវបានជនបង្កទាំងពីរនាក់ប្តីប្រពន្ធបាននាំគ្នាធ្វើសកម្មភាពយកដុំថ្មគប់វាយកម្ទេចរថយន្តរបស់គាត់បណ្តាលឱ្យបែកកញ្ចក់ខូចខាតខ្ទេចអស់ទាំងស្រុង មិនតែប៉ុណ្ណោះជនបង្កទាំងពីរនាក់នេះបានធ្វើការស្រែកជេរប្រមាថធ្ងន់ៗមកលើរូបគាត់ និងគ្រួសារ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានជនដៃដល់ប្ដីប្រពន្ធពីនាក់ ឈ្មោះ ហុង សុគន្ធា (ហៅ Mey Mey) និងប្តីឈ្មោះ មុំ គីមស្រ៊ុន បានមកខ្ចីលុយពីជនរងគ្រោះឈ្មោះ ដួង អក្ខរា ចំនួនមួយមុឺនដុល្លារ ដោយដាក់សែកតម្កល់ ខណៈពេលដែលជនរងគ្រោះមិនព្រមឱ្យខ្ចី ស្រាប់តែជនបង្កពីរនាក់ប្តីប្រពន្ធមួយគូរនេះ នាំគ្នាខឹងសម្បាយ៉ាងខ្លាំងក៏យកដុំថ្មគប់វាយកម្ទេចរថយន្ត របស់ជនរងគ្រោះខ្ទេចកញ្ចក់អស់ចំនួន០២គ្រឿង។ បន្ទាប់ពីបានបង្កហេតុយកដុំថ្មមកវាយកម្ទេចឡានទាំងពីរគ្រឿងនេះខូចស្ទើរទាំងស្រុងរួចមក កម្លាំងសមត្ថកិច្ចនគរបាលនៃអធិកាដ្ឋានខណ្ឌច្បារអំពៅ ក៏បានចុះមកអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួនជនដៃដល់ជាប្រពន្ធបានភ្លាមៗផងដែរ ។ ចំណែកឯជនបង្កជាប្តីបានរត់លាក់ខ្លួនពួនអាត្មា បាត់ស្រមោលសូន្យឈឹងនៅក្នុងពេលនោះតែម្ដង ។

ករណីខាងលើនេះដែរ ជនរងគ្រោះលោក ដួង អក្ខរា សូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយនិង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សូមមេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតលើសុំណុំរឿងខាងលើនេះផង និងសូមឱ្យមានវិធានការតាមផ្លូវច្បាប់ណាមួយចំពោះជនដៃដល់ពីរនាក់ប្តីប្រពន្ធមួយគូរខាងលើនេះ៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com