ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ដោយសារហេតុផលមួយនេះ ទើបសកម្មជនបក្សផ្សេងៗ នៅខេត្តកំពង់ចាម សម្រេចិត្តចូលជីវិតនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា…

ដោយសារហេតុផលមួយនេះ ទើបសកម្មជនបក្សផ្សេងៗ នៅខេត្តកំពង់ចាម សម្រេចិត្តចូលជីវិតនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖ខណៈការរៀបចំបោះឆ្នោះតំណាងរាស្ត្រអាណត្តិថ្មី កាន់តែជិតមកដល់ គេសង្គេតឃើញប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែចាប់អារម្មណ៍ និងសម្លឹងមើលពីផលវិជ្ជមានរបស់បក្សនយោបាយ ដើម្បីត្រៀមខ្លួនជ្រើសរើសអ្នកដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ដោយមើលឃើញពីភាពល្អប្រសើរ ដើម្បីចូលរួមជាកម្លាំងចលករអភិវឌ្ឍប្រទេសជាតិនេះ ហើយក៏មានប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលជាសកម្មជនបក្សប្រឆាំង និងបក្សនយោបាយមួយចំនួន ក៏បានសម្រេចចិត្តយ៉ាងច្បាស់មកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប…។

នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសទទួលសមាជិកថ្មីមកពីបក្សប្រឆាំង និងបក្សនយោបាយផ្សេងទៀត បានសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់បានខកបំណងនឹងជីវិតនយោបាយជាមួយបក្សផ្សេងមានសន្យាខ្យល់ដែលខ្លួនបានជឿទុកចិត្តកាលពីពេលកន្លងមក។

ពិធីនេះដ៏មានតម្លៃនេះ ក៏មានការចូលរួមជាអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ដួង តារា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំងសកម្មជនគណបក្សប្រជាជនកម្ពុជា និងសមាជិកសមាជិកាថ្មី ប្រមាណជាង៥០០នាក់ ផងដែរ។

ក្នុងពិធីដែលមានប្រជាពលរដ្ឋជាច្រើនបង្ហាញនូវស្នាមញញឹមនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការសំណេះសំណាល និងសារទរចំពោះសមាជិកសមាជិកាថ្មី ដែលលោកបានបង្ហាញនូវឆន្ទៈដ៏ថ្លៃថ្លាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះដែរឯកឧត្តបណ្ឌិតក៏បានបង្ហាញនូវក្តីរីករាយជាខ្លាំង ការដែលបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលតែងមានជំនឿចិត្តគាំទ្រដល់ថ្នាក់ដឹកនាំ បក្សប្រជាជនតាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន និងតែងបានបោះឆ្នោះជូនបក្សមួយនេះ​ ជាពិសេសគឺបងប្អូនសកម្មជនថ្មី ដែលបានមើលឃើញពីភាពល្អប្រសើរនៃការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងខិតខំ ស្ទើតែគ្មានពេលសម្រាក ព្រោះចង់ឱ្យប្រទេសជាតិមានសន្តិភាព មានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខ គ្មានការភ័យខ្លាច គ្មានការស្រេចឃ្លាន។

ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ពេលបានឃើញប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលជាសកម្មជនថ្មីបានសម្រេចចិត្តចូលរួម ប្រើជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីលោកបានខកបំណងជាមួយបក្សនយោបាយផ្សេងៗ និងបានឃើញពីគុណតម្លៃដ៏ប្រសើរគ្មានពីរ នៃការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលលោកបាននាំនាវាកម្ពុជា ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ជួយឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។

ឯកឧត្តមបន្តទៀតថា ការយល់ច្បាស់របស់ប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងកម្មវិធីថ្ងៃនេះ គឺជាការសម្រេចចិត្តដ៏ល្អប្រពៃណាស់ ហើយឯកឧត្តមក៏រំពឹងថា នឹងមានប្រជាពលរដ្ឋជាច្រើនទៀតមិនថាតែខេត្តកំពង់ចាមទេ គឺទូទាំង២៥ខេត្តក្រុង នឹងរីករាយមកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាចំណែកមួយ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទៅពេលអនាគត។

ទន្ទឹមគ្នានោះផងដែរតំណាងប្រជាពលរដ្ឋមកពីបក្សនយោបាយផ្សេៗដែលបានចូលជាសកម្មជនថ្មីជាមួយគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា មូលហេតុដែលលោកសម្រេចចិត្តមករួមនយោបាយជាមួយបក្សប្រជាជនកម្ពុជា គឺបណ្តាលមកពីដំណើរការធ្វើនយោបាយនៅបក្សដែលពួកគាត់ធ្លាប់បានដើរតាមនាពេលកន្លងមក មិនទទួលបានអ្វី ក្រៅពីក្តីខកបំណង និងសន្យាខ្យល់ ពោលគឺក្រោយការថ្លឹងថ្លែងជាថ្មី ទើបមើលឃើញពីតម្លៃនៃការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដែលតែងបានចំណាយពេលវេលា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងតែងខិតខំគ្រប់កិច្ចការ ក្នុងគោលបំណង អភិវឌ្ឍប្រទេសជាតិ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋគ្រប់ពេល៕

Filed in: នយោបាយ, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com