ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ទីតាំងហ្គេមអនឡាញ នៅក្រុងបាវិត ពិតជាផ្កើន បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី ម៉េន មិនទាន់បានប៉ុន្មានថ្ងៃផង​ស្រាប់តែបើកអោយកូនខ្មែរចូលលេងគគ្រឹកគគ្រេង សមត្ថកិច្ចពាក់ពន្ធ័សំងំស្ងៀមមិនបង្រ្កប..?វគ្គ១

ទីតាំងហ្គេមអនឡាញ នៅក្រុងបាវិត ពិតជាផ្កើន បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី ម៉េន   មិនទាន់បានប៉ុន្មានថ្ងៃផង​ស្រាប់តែបើកអោយកូនខ្មែរចូលលេងគគ្រឹកគគ្រេង សមត្ថកិច្ចពាក់ពន្ធ័សំងំស្ងៀមមិនបង្រ្កប..?វគ្គ១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃសុក្រទី៩ខែធ្នូឆ្នាំ២០២២

ខេត្ដស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ហ្គេមអនឡាញ នៅក្រុងបាវិត កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករសុទ្ធតែកូនៗប្រជាពលរដ្ឋខ្មែរចូលលេង ដោយមិនឃើញ អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ធ្វើការបង្ក្រាបឡើយ។

ប្រភពបានបន្តថា ចំពោះទីតាំងមួយនេះបានបើកលេងជារាល់ថ្ងៃ ក្រោយពីស្ងប់ស្ងាត់មួយរយៈខ្លីនេះមក គាត់បានឃើញក្មេងៗចូលលេងយ៉ាងពពាក់ពពូនដោយមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសោះឡើយ ។

ចំណែកអាជ្ញាធរ​និងសមត្ថកិច្ច​ វិញ ហាក់សំងំ​ស្ងៀម ដូចជាមិនគោរពបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជ ណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់​និង​បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស កាលពីពេល​ កន្លងទៅថ្មីៗ ។

ប្រជាពលរដ្ឋ បាន​ដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច នៅមូលដ្ឋានអាចត្រូវថ្នាំសណ្តំ​របស់ម្ចាស់ទីតាំងទាំងនោះហេីយមេីល​ទៅ ទេីបរក្សាភាព​ស្ងៀមស្ងាត់​មិនបង្ក្រាប​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន​ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ប៉ុន្តែនៅក្រុងបាវិតវិញ ក្រោម​ការគ្រប់គ្រង របស់លោក​លឹម សៀងហេង អភិ​បាល​ក្រុងបាវិត និងលោក​ អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត នៅមិនទាន់មាន​ វិធាន​ការណ៍ ផ្លូវច្បាប់ ទៅ​លើម្ចាស់បនល្បែងហ្គេមអនឡាញ នេះនៅឡេីយទេ​ ដែលផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយករដ្ឋមន្ត្រី​ ។

ជុំវិញករណីនេះដែរលោកឯម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ចំពោះទីតាំងនេះគឺគ្រប់គ្រងដោយកាស៊ីណូដូច្នេះសួរទៅ ប៉ុលិសគ្រប់គ្រងសេដ្ឋកិច្ច ទៅបានដឹង ព្រោះហួសដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងហើយ ពាក់ព័ន្ធករណីក្រោមការគ្រប់គ្រងរបស់កាស៊ីណូនេះ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងហ្គេមអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិង លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការខេត្ដស្វាយរៀង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកទាំងទ្វេរនិងមានចំណាត់ការចំពោះករណីនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com