ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ព្រឹកនេះ សម្តេចតេជោ នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ

ព្រឹកនេះ សម្តេចតេជោ នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជធានីភ្នំពេញ ៖ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ ដែលពិធីនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត នឹងអញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ានរយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។

បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាលសមាជិកអាស៊ាន នឹងអញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។

នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។ ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧៕

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com