ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

ប្រធានកិត្តិយសសមាគមន៍នារីខេត្តត្បូងឃ្មុំ ផ្តល់ស្បៀងអាហារ ថវិកា និងសន្យាទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យ ក្មេង០៣នាក់ត្រូវកំព្រា គ្រាដែលម្តាយលង់ទឹកស្លាប់..!

ប្រធានកិត្តិយសសមាគមន៍នារីខេត្តត្បូងឃ្មុំ ផ្តល់ស្បៀងអាហារ ថវិកា និងសន្យាទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យ ក្មេង០៣នាក់ត្រូវកំព្រា គ្រាដែលម្តាយលង់ទឹកស្លាប់..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកាសមាគមន៍ ចុះសួរសុខទុក្ខ ចូលរួមរំលែកមរណៈទុក្ខ គ្រួសារកុមារចំនួន០៣នាក់ ដែលម្តាយជាស្ត្រីមេម៉ាយ ស្លាប់ចោលដោយសារលង់ទឹក មានទីលំនៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ម៉េងវ៉ាន់ ដានីន បានសំដែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារនៃសព ដែលបាត់ម្ដាយ ជាទីគោរពស្រឡាញ់ និងធ្លាប់មានព្រហ្មវិហារធម៌ចំពោះកូនចៅនាគ្រាកន្លងមក។

ទន្ទឹមគ្នានោះ លោកជំទាវ បានសន្យាជាមួយក្មួយៗជាក្មេងកំព្រាទាំង៣នាក់ ជួយទំនុកបំរ៉ុង សាងសង់ផ្ទះថ្មីឲ្យក្មួយៗ ដើម្បីជាកាដូឲ្យក្មួយការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន ជាទ្រព្យដ៏មានតម្លៃសម្រាប់ក្មួយៗ ជាក្មេងកំព្រាដ៏គួរឲ្យអាណិត។

នាឱកាសនោះ ក្មួយៗដែលជាត្រូវបានម្ដាយស្លាប់ចោលបានសន្យាជាមួយ លោកជំទាវ ម៉េងវ៉ាន់ ដានីន ថានឹងខិតខំប្រឹងប្រែងរៀនចាប់ពីពេលនេះទៅ ទាំងនេះគឺបានផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ដល់ក្មេងកំព្រាទាំង៣នាក់មានពន្លឺរស្មីក្នុងជីវិតបន្តទៀតផងដែរ។

ក្នុងឳកាសចុះសំណេះសំណាល និងសន្យាជាមួយក្មួយៗនៅក្នុងថ្ងៃបុណ្យទក្ខិណានុបទានគម្រប់៧ថ្ងៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នាលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនក្មួយទាំង០៣នាក់ រួមមាន៖ អង្ករ២បេ ស្មើ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ថវិកាចូលបុណ្យសព ចំនួន២លានរៀល ព្រមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សាក្មួយចំនួន២លានរៀលផងដែរ។

សូមបញ្ជាក់ថា ៖ ស្រ្តីមេម៉ាយកូន០៣ ឈ្មោះ មោះ សួននៅ អាយុ៤៣ឆ្នាំ បានលង់ទឹកស្លាប់ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង៨.៣០នាទី នៅចំណុចក្នុងប្រឡាយទឹកខាងលិចផ្ទះជនរងគ្រោះចំងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សពត្រូវបានធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com