ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!=>អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ=>បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?=>សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ស្ដីពី​ ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" របស់​អង្គការ​សហប្រជាជាតិ​ UN=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>
0

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឲ្យបានដិតដល់!

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឲ្យបានដិតដល់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២

មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា បានប្រទះឃើញកុមារវង្វេងឪពុកម្តាយ ម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ឲ្យចុះទៅដល់កន្លែងកើតហេតុ ហើយបានទទួលយកកុមារាម្នាក់នោះ មកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកឪពុកម្ដាយ និងបានជូនដំណឹងទៅកាន់វិទ្យុ ABC ផងដែរ ដើម្បីឲ្យជួយប្រកាសរកឪពុកម្ដាយ អាណាព្យាបាល មកទទួលយកកុមារត្រឡប់ទៅផ្ទះវិញ។

ក្រោយពីបានធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាវិទ្យុABCផងនោះ នៅទីបំផុត កុមារា ដែលវង្វេងឪពុកម្តាយម្នាក់នេះ ត្រូវបានម្ដាយឈ្មោះ ចិន ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកទទួលយកត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ កុមារា មានឈ្មោះថា ខេត សុខេម អាយុ0៥ឆ្នាំ ។

ចំពោះករណីកុមារវង្វេងផ្លូវបាត់ឪពុកម្តាយនេះ បានធ្វើឲ្យលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវអារម្មណ៍ ក្តុកក្តួល អាណិត ស្រណោះ ជាពន់ពេក និងសូមអំពាវនាវដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រង កុមារ ឲ្យបានដិតដល់ ជៀសវាងមានរឿងអកុសលកើតឡើងលើកុមារ ដោយសារតែការធ្វេសប្រហែសរបស់យើង ដែលអាចនឹងក្លាយជារឿងវិប្បដិសារីអស់មួយជីវិត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com