ទាន់ហេតុការណ៍
ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត=>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ=>អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទិសល្អ=>អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ដោយផ្ដោតសំខាន់ទៅលើការរៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨តុលាខាងមុខនេះ=>ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំទី១នៅកម្ពុជាសម្រេចការសាងសង់បាន២០ភាគរយ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់  បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីគ្រឿងញៀន!=>អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា=>គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥..=>សម្តេច​តេជោ​ ហ៊ុន​ សែន​ បានគិតជាច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា=>អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរចំនួនជាង៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិនានា
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់
នៅខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តពិនិត្យ
វឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ អមដំណើរដោយ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងប្រចាំប្រទេសរបស់UNDP, តំណាងក្រុមហ៊ុនកូកាកូឡា,
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមន្រ្តីមូលដ្ឋានជាច្រើននាក់។
គួររំលឹកផងដែរថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អគារសិក្សាថ្មី១ខ្នង ដែលសាងសង់ឡើងតាមរចនាបទបែបខ្មែរទំនើប មានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ធំទូលាយ មានបរិយាកាសល្អ ផ្តល់នូវផាសុខភាព ថែមទាំងគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងមានភាពងាយស្រួលដល់សិស្សានុសិស្ស បានរៀនសូត្រ និងទទួលបាននូវចំណេះដឹងកាន់តែប្រសើរថែមទៀត។សូមបញ្ជាក់ថា មកដល់ពេលនេះអគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមរដ្ឋមន្រ្តី បានសាងសង់ជិតរួចរាល់ហើយ សំរាប់ទុកជូនសិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចកដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ថែរក្សាការពារនូវសមិទ្ធផលដែលមានឱ្យបានគង់វង្ស និងចូលរួមអនុវត្តន៏នូវភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងប្រែក្លាយសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីក្លាយជាយុវជនអ្នកបន្តវេនដ៏ល្អនាពេលអនាគត។

អត្ថបទ ៖ ជា សុភា

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com