ខេត្តសៀមរាប : ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប និងប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រឹត្តិការណ៏ «GUMBALL 3000 RALLY IN CAMBODIA» នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធនៅក្នុងផែនការការពារសន្តិសុខផងដែរ៕
0
ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ដែលត្រូវអនុវត្តចំពោះមុខ ក្នុងខេត្តសៀមរាប!
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ