ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

សង្វៀន​បញ្ជាល់មាន់​និង​បាញ់អាប៉ោង​ខុស​ច្បាប់​ដែលម្ចាស់ឈ្មោះ វណ្ណ ក្រោយ​ពី​ស្ងាត់​មួយរយៈ ពេល​នេះ​បើក​វិញ​ហើយ កំពុងបើក​លេង​នៅ​ចំណុច​ចំការកៅស៊ូ នៅជាប់​ចំការ​ដំឡូង ស្ថិតនៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ យ៉ាង​គឃ្លើន (​វគ្គ​១)

សង្វៀន​បញ្ជាល់មាន់​និង​បាញ់អាប៉ោង​ខុស​ច្បាប់​ដែលម្ចាស់ឈ្មោះ វណ្ណ ក្រោយ​ពី​ស្ងាត់​មួយរយៈ ពេល​នេះ​បើក​វិញ​ហើយ កំពុងបើក​លេង​នៅ​ចំណុច​ចំការកៅស៊ូ នៅជាប់​ចំការ​ដំឡូង ស្ថិតនៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ យ៉ាង​គឃ្លើន (​វគ្គ​១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី១៨ខែសីហាឆ្នាំ២០២២

ខេត្ត​កំពង់ចាម ៖តាមប្រភពព័ត៌មានអោយដឹងថា បន្ទាប់ពី​មាន​ការចុះផ្សាយ​ភ្លូកទឹកភ្លូកដី ពាក់ព័ន្ធ​និង​សង្វៀន​បញ្ជាល់មាន់ និង អាប៉ោង ដោយ​ខុស​ច្បាប់​របស់​លោក វណ្ណ ប្រចាំ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​ធ្វើការ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត មេត្តា​ជួយ​ទប់ស្កាត់​និង​បង្ក្រាប សង្វៀន​បញ្ជល់មាន់​និង​បាញ់អាប៉ោង​ខាងលើ​រួចមក គេ​សង្កេតឃើញ​បាន​ស្ងប់ស្ងាត់​មួយរយៈ​តែ​ប៉ុណ្ណោះ ស្រាប់​នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២​នេះ ក៏​បាន​បើក​លេង​យ៉ាង​គឃ្លើន​ឡើងវិញ កំពុង​ធ្វើឲ្យ​ប៉ះពាល់​សុខទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​និង​សន្តិសុខ​សង្គម ។​

​បើទោះបី គោលនយោបាយ​ភូមិ ឃុំ​.សង្កាត់ មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​ឲ្យ​ក្រសួងមហាផ្ទៃ អនុវត្ដទូរទាំងប្រទេស​យ៉ាងណាក្ដី តែ​អាជ្ញាធរ​ពាក់​ពន្ធ័​មួយ​ចំនួន​មិន​គោរព​ហាក់បីដូច​សោះអង្គើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេ​មិនដឹងថា តើ​លោក ឯម វឌ្ឍនា អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ កំពុង​លេង​ក្បាច់គុណ​ឆ្ពិន​ភ្នែក​ពលរដ្ឋ ឬ​ក៍លោក​អសម្ថតភាព ក្នុង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ឬ​យ៉ាងណា ទើបបាន​ជា​បណ្ដែតបណ្ដោយ​អោយ​លោក វណ្ណ បង្កើត​បទល្មើស​សង្វៀន​បញ្ជាល់មាន់​និង អាប៉ោង ដោយ​ខុសច្បាប់​ក្នុង​ដែល​សម្ថ​ត​កិច្ច​ខ្លួន​គ្រប់គ្រង​ដូចនេះ។​

​តាម​ប្រភព​ពី​នាក់​ចេញ​ចូល​លេង​ល្បែង​បាន​បង្ហើប​ថា លោក វណ្ណ បាន​បង្កើត​ទីតាំង​សង្វៀន​បញ្ជល់មាន់ និង​បាញ់អាប៉ោង សារ​ជា​ថ្មី​នេះ នៅក្នុង​ចំការកៅស៊ូ ជាប់​នឹង​ចំការ​ដំឡូង ស្ថិតនៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្នុង​មួយ​ថ្ងៃៗ​អ្នកលេង​ល្បែង​មក​ប្រមូលផ្តុំគ្នា លេង​យ៉ាង​ពពាក់ពពូន តាំងពី​ព្រឹក​ដល់​យប់ ហើយ​ការ​ជល់​មាន់​១​គូៗ​មាន​ភ្នាល់​ដាក់​ដើមទុន​ចាប់ពី​៥​លាន​រៀល ដល់​២០​លាន​រៀល​ក៏មាន​ដែរ ហើយ​មាន​អ្នក​ចាក់​លុយ​ខាងក្រៅ​យ៉ាង​ប្រសេចប្រសាច​ថែមទៀត ដោយ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់ ហាក់បីដូច​ប្រទេស​គ្មាន​ច្បាប់ ។​

​ចំណុច​ត្រង់​នេះហើយ​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខទុក្ខ និង​សុវត្ថិភាព​របស់​គាត់ ខណៈ​ដែល​ភូមិ ឃុំ របស់​ពូក​គាត់​ពោ​ពេញ​ទៅដោយ​ពួក​ញៀន​ល្បែង ដូច​ពាក្យចាស់​ពោល​ថា​៖ អ្នកឈ្នះ​មុខខ្លាញ់ អ្នកចាញ់​មុខ​ស្វា ចាញ់​អស់​កាលណា​បើ​មិន​លួច ក៏​ប្លន់​ដែរ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ ឃុំ ខាងលើ បាន​បន្ត​និង​ត្អូញត្អែ​ថា រាល់ថ្ងៃ ពួក​គាត់​ដូចជា​អស់សង្ឃឹម​ទៅលើ​លោក ឯម វ​ឌ្ឌ្ឍ​នា អធិការ​ស្រុក​ស្ទឹងត្រង់ ទៀតហើយ ⟨​ក្រោម​ហេតុផល​៖ ល្បែងស៊ីសង​ពេញ​ដែន​សមត្ថកិច្ច​របស់​ខ្លួន បែរជា​ធ្វើ​ប្រងើយ​កន្តើយ សង្ស័យ​តែ​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​ម្ចាស់​សង្វៀន​ឈ្មោះ​លោក វណ្ណនេះហើយ​មើលទៅ បាន​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ​។​
​ដើម្បី​ភូមិ​.ឃុំ​.សង្កាត់ មាន​សុវត្ថិភាព «៧​ចំណុច​» និង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​មហាជន ដែល​ដាក់​ការសង្ស័យ​ប្រហែលជា​ឆ្នាំងបាយ​អាជ្ញាធរ​មូលដ្ឋាន ឬ​មាន​ការឃុបឃិត និង​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​ដើម្បី​ទទួល​លាប​សក្ការៈ​ជា​ផលប្រយោជន៍​នោះ សូម លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង់នឹងលោកឯម កុសលគួរ​គប្បី​មាន​វិធានការ​ចុះ​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​របស់លោក វណ្ណ ផង​ទាន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com