ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាលអញ្ជើញចូលរួម ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ..!

ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាលអញ្ជើញចូលរួម ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០១ ខែ​​សីហា ឆ្នាំ២០២២

ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នៅសាលប្រជុំសាលាស្រុកពញាឮ ។

ក្នុងឱកាសឯកឧត្តមបានមានប្រសាសន៍ថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវាដែល​បានកំណត់ សំដៅឆ្លើយត​ប​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​​ភាព និងសមធម៌សង្គម។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏​សំខាន់​​មួយ​ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និង​រដ្ឋបាលឃុំ​ ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា​​​​​​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្តរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូមូលដ្ឋានឱ្យមាន​ការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​យកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងអនុវត្ត​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំងរបស់​រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងកម្រិត​ខេត្ត ពិសេសនៅ​ក្នុងភូមិសាស្រ្ត​ស្រុកពញាឮ។

សូមបញ្ជាក់ផងដែរថា លោកស្រី សូត គីរីកញ្ចនា នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោកស្រី ហង្ស ចន្ថា បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅ​កាន់​មុខ​តំណែង​​ជាអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com