ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

នគរបាលខេត្តកណ្តាល បង្ក្រាប​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​ជល់មាន់​អន​ឡា​ញ​ ​និង​ឃាត់​បាន​មនុស្ស​៤​នាក់​

នគរបាលខេត្តកណ្តាល បង្ក្រាប​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​ជល់មាន់​អន​ឡា​ញ​ ​និង​ឃាត់​បាន​មនុស្ស​៤​នាក់​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

 

ខេត្ដកណ្តាល​៖​ ​ក្រោយ​ពី​ទទួល​បាន​ព័ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​ភ្លាម​ ​លោក​ឧត្តមសេនីយ៍ទោ​ ​ឈឿន​ សុ​ចិត្ត​ ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក​ ​មាន​ ​សំណាង​ ​អធិការ​នគរបាល​ស្រុក​អង្គ​ស្នួល​ ​ចុះ​បង្ក្រាប​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​ជល់មាន់​អន​ឡា​ញ​ ​និង​ឃាត់​បាន​មនុស្ស​៤​នាក់​មក​អប់រំ​ត្រឹម​ស្រុក​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​៥​ ​និង​៣​០​នាទី​ថ្ងៃ​ទី​១​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ចំណុច​ផ្ទះ​ឈ្មោះ​ ​ឃុំ​ ម៉ិ​ច​ ​នៅ​ភូមិ​ខ្លា​កូន​ ​ឃុំ​ពើក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​។

សមត្ថកិច្ចបានអោយដឹងថា ​ជន​សង្ស័យ​០​៤​នាក់​ ១​-​ឈ្មោះ​ ​បាត់​ ​សុខន​ ​ភេទ​ស្រី​ ​អាយុ​៣​៤​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​មុខរបរ​បុគ្គលិក​ ​លក់​ ​មាន់ជល់​តាម​ទូរទស្សន៍​អន​ឡា​ញ​ ​នៅ​ភូមិ​បុរី​កម្មករ​ ​ឃុំ​បែក​ចាន​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​។​ ​២​-​ឈ្មោះ​ ​ភ​ន​ ​រ័ត្ន ​ភេទប្រុស​ ​អាយុ​៤​០​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​មុខរបរ​កសិករ​ ​នៅ​ភូមិ​កណ្ដាល​ ​ឃុំ​ឆក់​ឈើនា​ង​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ (​អ្នក​ចាក់​)​។​ ​៣​-​ឈ្មោះ​ ​ជាម​ ​ខាន់​ ​ភេទប្រុស​ ​អាយុ​៦​០​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​មុខរបរ​កសិករ​ ​នៅ​ភូមិ​កណ្ដាល​ ​ឃុំ​ឆក់​ឈើនា​ង​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ (​អ្នក​ចាក់​)​។​ ​៤​-​ឈ្មោះ​ ​ហាន​ ​ឌី​ម៉ង់ ​ភេទប្រុស​ ​អាយុ​៤​៦​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​មុខរបរ​កសិករ​ ​នៅ​ភូមិ​ខ្លា​កូន​ ​ឃុំ​ពើក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​។​

សមត្ថកិច្ចបន្តថា ​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ ​
១​.ទូរទស្សន៍​ ​សម្រាប់​ចាក់​បញ្ចាំង​មាន់ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​០​១​គ្រឿង​។​ ​

២​.គ្រឿងម៉ាស៊ីន​កុំព្យូទ័រ​ ​សម្រាប់​បញ្ជាការ​ឡាយ​មាន់ជល់​ ​០​១​ឈុត​។​ ​ចំពោះ​ទីតាំង​ផ្ទះ​របស់​ឈ្មោះ​ ​ឃុំ​ ម៉ិ​ច​ ​សមត្ថកិច្ច​ជំនាញ​ស្រុក​ ​និង​ប៉ុស្ដិ៍​ពើក​ ​ធ្លាប់​បាន​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្ដាល​រួចរាល់​ម្ដង​មក​ហើយ​។​

​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ​បាត់​ ​សុខន​ ​បាន​សារភាព​ថា​ ​ខ្លួន​ចូល​ធ្វើជា​បុគ្គលិក​ឡាយ​មាន់ជល់​តាម​កញ្ចក់ទូរទស្សន៍​អន​ឡា​ញ​នេះ​បាន​រយៈពេល​០​៦​ថ្ងៃ​មក​ហើយ​ ​នៅ​ទីតាំង​ខាងលើ​នេះ​។​ ​ចំណែក​បក្ខពួក​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មក​ជាមួយគ្នា​នេះ​ជា​អ្នក​ចាក់​ការ​ឡាយ​ជល់មាន់។

ករណី​ខាងលើ​នេះ​ ​ដោយមាន​ការ​សម្របសម្រួល​ពី​ ​លោកព្រះរាជអាជ្ញា​ ​អម​សាលាដំបូង​ខេត្ត​កណ្តាល​ ​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ជន​សង្ស័យ​ ​នៅ​ត្រឹម​អធិការដ្ឋាន​នគរបាល​ស្រុ​ក៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com