ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

មេឈ្មួញកំពុងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅផ្តួល កាប់ អា ពុះ ជ្រៀកឈើ តំបន់ព្រៃភ្នំ ក្នុងដែនជំរកសត្វព្រៃក្នុងស្រុកពេជ្រចិន្តា និងស្រុកកោះញែកដើម្បីដឹកជញ្ជូនតាមច្រកដាក់ដាំចូលទៅលក់នៅប្រទេសវៀតណាម..! (វគ្គ២)

មេឈ្មួញកំពុងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅផ្តួល កាប់ អា ពុះ ជ្រៀកឈើ តំបន់ព្រៃភ្នំ ក្នុងដែនជំរកសត្វព្រៃក្នុងស្រុកពេជ្រចិន្តា និងស្រុកកោះញែកដើម្បីដឹកជញ្ជូនតាមច្រកដាក់ដាំចូលទៅលក់នៅប្រទេសវៀតណាម..! (វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តមណ្ឌលគិរី៖តាមប្រភពព័ត៌មានបានអោយដឹងថា ថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅផ្តួល កាប់ អា ពុះ ជ្រៀកឈើ តំបន់ព្រៃភ្នំ ក្នុងដែនជំរកសត្វព្រៃ ដើម្បីដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាដាក់ដាំ ដោយមានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ
ហើយមិនដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ ។

ប្រភពចេញពីហាងកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានបុគ្គលពីរនាក់
១.ឈ្មោះ រិទ្ធ
២.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាម រត់ការអស់រយ: ពេលជាងកន្លះខែមកហើយ ជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពី ស្រុកពេជ្ជតា តាមរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តបែនធំៗ ចេញតាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែគម្រោងការដឹកជញ្ជូនឈើចេញនោះមិនទាន់បានសម្រេចទេ ដោយដឹងថា មានមន្ត្រីជំនាញម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១នឹង១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការអស់រយៈពេលជាងកន្លះខែមកហើយនោះ ទើបអាជីវកម្មដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពួកគេ អាចដឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមបានដោយរលូន។

បើតាមសេចក្តីរាយការណ៍បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំទេនោះ ពិតណាស់ក្រុមឈ្មួញមិនអាចដឹកជញ្ជូនបទល្មើសឆ្លងដែនទៅប្រទេសវៀតណាមបានដូចពេលបច្ចុប្បន្ននេះទេ។

ប្រជាពលរដ្ធ រស់នៅស្រុកពេជ្រចិន្តានិងស្រុកកោះញែក បានគោរពស្នើសុំលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគីរី និងឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ ដឹក​ជញ្ជួន​ឈើឆ្លងដែនទៅ​លក់​ នៅប្រទេសវៀតណាមដោយ​សេរី គ្មាន​ការទប់ស្កាត់ ពី​សំណាក់​មេព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាននឹងកម្លាំងជំនាញពាក់ព័ន្ធនោះទេ​ ពិសេសមន្ត្រីច្រកទ្វារដាក់ដាំ។​

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញទាំងនេះផងទាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមាន បេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

ជំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការស្រាយបំភ្លឺពីសំណាក់មន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអគុណ ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com