ទាន់ហេតុការណ៍
សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
0

សម្តេចក្រឡាហោមក្រើនរំលឹក នគរបាលទាំងអស់ត្រូវតែធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់

សម្តេចក្រឡាហោមក្រើនរំលឹក នគរបាលទាំងអស់ត្រូវតែធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្តងទៀត ដល់នគរបាល គ្រប់ជាន់ថ្នាក់ទាំងអស់ គប្បីធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងកុំធ្វើឱ្យពួកគាត់គ្រាន់តែឮឈ្មោះ ឃើញមុខស្អប់ខ្ពើម និងមិនចង់ជួបនោះទេ ខណៈករណីបែបនេះ គឺធ្លាប់មានកន្លងមកហើយ ជាពិសេសករណីនគរបាលដើរគំរាមកំហែង ចាប់គេមិនដឹងហេតុផល ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិស្សនគរបាល កម្ពស់២ជាន់ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា នគរបាលទាំងអស់មិនជាប់រវល់នឹងកាន់កាំភ្លើងទៅធ្វើសង្រ្គាមនោះទេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺនគរបាលទាំងអស់ រវល់នឹងកិច្ចការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ។

ដូច្នេះនគរបាលទាំងអស់ត្រូវសិក្សារៀនសូត្រ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិតួនាទីភារកិច្ចរបស់នគរបាល ដែលជាអ្នកបម្រើប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានផ្ដោតសំខាន់ទៅលើការ ធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ។

ធ្វើម៉េចយើងត្រូវតែកែប្រែឱ្យទៅជាវប្បធម៌មួយ ឬកសាងវប្បធម៌មួយ ថាប្រជាពលរដ្ឋគាត់ចូលចិត្តនិងស្រឡាញ់នគរបាល និងជឿនគរបាល គាត់ចាត់ទុកនគរបាលជាអ្នកបម្រើគាត់ ហើយយើងក៏ត្រូវចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ ជាចៅហ្វាយនាយរបស់យើង។ ដូច្នេះនៅពេលនោះហើយ ដែលយើងអាច សម្រេចការងារបានល្អ ដោយសារប្រជាពលរដ្ឋគាត់មិនខ្លាចយើង កាត់ជឿទុកចិត្តយើង អ្វីៗក៏គាត់ប្រាប់យើង ដោយគាត់សហការជាមួយយើង។ តែប្រសិនបើគាត់ខ្លាចយើង ស្អប់យើង ឧទាហរណ៍ដូចជាគេថាប៉ូលិសទៅដេញចាប់មាន់ ទៅរំលោភកូនប្រជាជននោះ មិនបាន នោះទេ ទោះបីជាយើងមានប៉ូលិសប៉ុណ្ណាក៏ដោយ ក៏ធ្វើការងារនេះមិនបានដែរ។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំប្រឹងប្រែង ក្នុងការពង្រឹងវិន័យវិជ្ជាជីវៈនគរបាល ធ្វើម៉េចឱ្យនគរបាលក្លាយទៅជានគរបាលរបស់ប្រជាពលរដ្ឋ ពិតប្រាកដ ហើយប្រជាពលរដ្ឋក៏អាចក្លាយជានគរបាលបានដែរ ទោះបីជាគាត់ជាប្រជាពលរដ្ឋ ហើយនៅពេលដែលគាត់មិនខ្លាចនគរបាលគឺគាត់ផ្តល់ព័ត៌មានមកកាន់នគរបាល ក៏មានន័យថាគាត់ក៏ជានគរបាលម្នាក់ដែរ ។»

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ហើយមិនមែនតែកម្ពុជាទេប្រទេសណាក៏ដូចគ្នាដែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com