លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណអោយបានលឿននិងឆាប់រហ័សបំផុតជូនប្រជាជន។
ក្នុងករណីដែលមានការយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកកាន់លេខ 097 778 0001។