ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

ឯកឧត្តម ខៀវ កាញារីទ្ធ៖ កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់​ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ៖ កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់​ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថា កិច្ចការងារ​ដំបូងរបស់​អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិរបស់​អ្នកដទៃ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីជួបជុំអាហារសាមគ្គី​យុវជន​សារ​ព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម​ឆ្នាំ២០២២ ដែលជាការលើកទឹកចិត្ត​ដល់​អ្នក​សារ​​ព័ត៌មាន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារក្នុងរយៈ​ពេល​កន្លងមកនេះ និងមាន​ស្នាដៃល្អ ហើយកម្មវិធីនេះបានរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាសាល ដឹ ហ្រ្គេន ធឺរេស ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌​មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌​មាន​ជាច្រើនរូប ។ ឯកឧត្តមបានជម្រាបជូនថា បច្ចុប្បន្ននេះ មានសារព័ត៌មាន បែបប្រពៃណី និង​សារព័ត៌មានសម័យថ្មី សារព័ត៌មានអេឡិចត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ មាន​ចំនួន​ច្រើន រហូតដល់គេយល់ថា ជាការបាត់បង់សារព័ត៌មាន ប្រពៃណី ដោយរំលេចឡើង​នូវសារព័ត៌មាន អេឡិកត្រូនិក។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តែការយល់ឃើញដូច្នេះ មិនមែនជាការពិតនោះទេ ព្រោះថានៅក្នុងសម័យនេះ សារព័ត៌មានបោះពុម្ព បានថយចុះ រហូត​កាសែតខ្លះបានបិទទ្វារ។ ប៉ុន្តែខ្លះទៀតនៅដំណើរការ ហើយមានការរីកចម្រើន តែមិន​មែនលើផ្នែកបោះពុម្ពផ្សាយនោះទេ គឺលើផ្នែកផ្សាយតាមប្រព័ន្ធ អនឡាញ ដែលបាន​បង្ហាញ​ពីការសម្របខ្លួនតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជា​ជីវៈ​សារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង និងមានអ្នកវិភាគព្រឹត្តការណ៍សំខាន់ៗ ប្រចាំអង្គភាពនីមួយៗ ទើបដំណើរការបាន រហូតមក​ដល់បច្ចុប្បន្ននេះ ។ ឯកឧត្ដមបានអះអាងថា​ សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឱ្យអ្នកមើលបានដឹងរឿងច្រើន ។ អ្នកកាសែតដែរពូកែ ត្រូវហ៊ាន​ហែលបញ្ជាស់ទឹក មានន័យថា អាចសរសេរព័ត៌មាន ដែលធ្វើយ៉ាងណាដែលគេមិនយល់ឱ្យ ដឹងយល់បាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មាន​សារៈសំខាន់ណាស់ដែលអាចធ្វើឱ្យយើងរស់បាន ក្នុងស្ថានភាពវិវត្ដន៍នៃបច្ចេកវិទ្យា និង​ការវិវត្ដនៃសង្គម ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់អ្នកសារព័ត៌មានត្រូវចាំថា សីលធម៌ គឺជាអាវ ក្រោះ សម្រាប់អ្នកសារព័ត៌មាន ហើយក្រសួងព័ត៌មាន បានខិតខំលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ បានកាន់តែល្អ ព្រោះថា ព័ត៌មាន ធ្វើឱ្យសង្គមដើរបានល្អ មានសុខដុមរមនា ក្នុងសង្គម និង​មានការរីកចម្រើន ។ សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះ​នៅក្នុងសង្គមប្រជាធិបតេយ្យ សម័យនេះ ត្រូវតែមានការចូលរួម ពីប្រជាជន អាស្រ័យ​មានព័ត៌មាន គ្រប់គ្រាន់ ហើយអ្នកផ្តល់ព័ត៌មានអោយ គឺអ្នកសារព័ត៌មាន នេះឯង។

លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានធ្វើ​របាយ​ការណ៍ជម្រាបជូនថា កាលពីអំឡុងខែ មីនា ឆ្នាំ២០២២កន្លងមកនេះ សមាគម​បាន​រៀប​ចំវគ្គ​បណ្តុះបណ្តាល ជូនអ្នកសារព័ត៌មាន និងយុវជន ចំនួន ២៨៧ នាក់ មានរយៈពេល ០៣វគ្គ និងបានបន្តធ្វើកម្មសិក្សាចុះតាមបណ្តាខេត្ត រយៈពេល ១៤ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២២ ក្នុង​នោះ​​សិក្ខាកាម (ស្រីចំនួន ៨៧នាក់ និងប្រុស ២០០នាក់) ។​លោកបានបន្ដថា សម្រាប់​ឱកាសនៃពិធីជួបជុំអាហារសាមគ្គី នាពេលនេះ មានការអញ្ជើញចូលរួម ភ្ញៀវជាអ្នក​សារព័ត៌​មាន ចំនួន ៣៩៤ នាក់ មកពីបណ្តាអង្គភាពចំនួន ៤២ អង្គភាព និងភ្ញៀវកិត្តិយសប្រមាណ ជាង ១០០នាក់។

បើតាមលោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបាន​បញ្ជាក់​​ពីជំហរខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសិលា វេទិកា ឱ្យបានញឹកញាប់ និងស្វែងរក គ្រូបង្ហាត់ខ្មែរ និងបរទេស ដែលមានបទពិសោធន៍​ខ្ពស់លើ​វិស័យព័ត៌មានមកបង្រៀនជូនអ្នកសារព័ត៌មាន និងព្យាយាមធ្វើការទំនាក់ទំនងជាមួយដៃគូ​ក្រៅប្រទេស ដើម្បីផ្ដល់ឱកាសបញ្ជូនអ្នកសារព័ត៌មាន ឆ្នើមចូលរួមសិក្សានៅក្រៅ​ប្រទេស​ផងដែរ។

លោកប្រធានសមាគមបានបន្ថែមថា នេះជាការចូលរួមចំណែកពង្រឹងសមត្ថភាព ក្រម​សីលធម៌ វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព លើវិស័យសារព័ត៌មានកម្ពុជា ក្រោមការដឹក​នាំ​របស់ ឯកឧត្ត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាពិសេសក្រោមការដឹកនាំរបស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com