ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

ខេត្តព្រះវិហារបិទការប្រកួតកីឡាបាល់ទាត់មហាជនក្រោមប្រធានបទ «កីឡាដើម្បីសម្រាប់ទាំងអស់គ្នា»

ខេត្តព្រះវិហារបិទការប្រកួតកីឡាបាល់ទាត់មហាជនក្រោមប្រធានបទ «កីឡាដើម្បីសម្រាប់ទាំងអស់គ្នា»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះវិហារ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ មន្ទីរ អប់រំយុវជន និងកីឡាខេត្ត ព្រះវិហារបានធ្វើពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជន ជ្រើសរើសជើងឯកទូទាំងខេត្តព្រះវិហារ ក្រោមប្រធានបទ(កីឡាដើម្បីសម្រាប់ទាំងអស់គ្នា) ប្រចាំ ឆ្នាំ២០២២ ក្រោមវត្តមាន លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះវិហារ នៅពហុកីឡដ្ឋានខេត្ត ស្ថិតនៅភូមិអណ្ដូងពោធិ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោក ហម វិសាល ប្រធានគណៈកម្មការអាជ្ញាកណ្ដាលបាល់ទាត់ខេត្តបានឲ្យដឹងថា វិស័យកីឡាគឺជាវិស័យមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួង អប់រំយុវជននិងកីឡា បានយកចិត្តដាក់ខ្លាំង និងចាត់ទុកវិស័យមួយនេះ មានសារសំ ខាន់ចំពោះជាតិ ក្នុងការអភិ វឌ្ឍន៍និងកិត្យានុភាព ព្រម ទាំងកិត្តិយសប្រទេសជាតិ។ ដូច្នេះសូមឱ្យយុវជនគ្រប់ៗរូប បង្វែរចិត្តគំនិតមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាបាល់ទាត់ ដើម្បីសុខ ភាព អភិវឌ្ឍផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងច្បាប់។

លោកបន្តថា ប្រកួតកីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីក ចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹក នាំគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ជាក់ស្ដែងក្នុងខេត្តព្រះវិហារ មានការរីកចម្រើនខ្លាំងលើវិស័យកីឡា ពិសេសប្រភេទកីឡាបាល់ទាត់ បានធ្វើឲ្យយុវជនងាកមកលេងកីឡាបន្ទាប់ពីការសិក្សា និងជៀសឆ្ងាយពីល្បែងអបាយមុខផ្សេងៗ និងជៀសឆ្ងាយពីគ្រឿង ញៀន។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះ វិហារ បានផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាការីនីទាំងអស់ ក្នុងការប្រកួតយកឈ្នះដៃគូរបស់ខ្លួនត្រូវផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេសកម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។

ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ/កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាង កាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះគួរតែកីឡាករ/កីឡាការិនីម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួតគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់មហាជន (កីឡាដើម្បីសម្រាប់ទាំងអស់គ្នា)នេះបានចាប់ផ្ដើមពីថ្ងៃទី១៦ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កីឡាករ/កីឡាកា រិនីចូលរួមចំនួន១៧ក្រុម ក្នុងនោះបាល់ទាត់នារីចំនួន ៤ក្រុម បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈ ពេល១០ថ្ងៃមកនេះ ជាលទ្ធផល ក្រុមដែលទទួលបានជ័យលាភីលេខ១ផ្នែកបុរសបានទៅលើ ក្រុម MV.fc បានទទួលប្រាក់ឧបត្ថម្ភចំនួន ២លានរៀល . លេខ២បានទៅលើក្រុម CSN.fc បានទទួលប្រាក់ឧបត្ថម្ភចំនួន១ លាន៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម CSO.fc បានទទួលប្រាក់ឧបត្ថម្ភចំនួន១ លាន២០ម៉ឺនរៀល និងចំណាត់ថា្នក់លេខ១ផ្នែកនារី បានទៅលើស្រុកឆែប បានទទួលប្រាក់ឧបត្ថម្ភចំនួន២ លានរៀល លេខ២ បានទៅលើក្រុងព្រះវិហារ បានទទួលប្រាក់ឧបត្ថម្ភចំនួន ១ លាន៦០ម៉ឺនរៀល លេខ៣ បានទៅលើក្រុម ស្រុកគូលែន បានទទួលប្រាក់ឧបត្ថម្ភចំនួន ១លាន២០ម៉ឺនរៀល៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com