ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

កសិករដាំដំឡូងមីនៅខេត្តស្ទឹងត្រែងបង្ហាញបច្ចេកទេសដាំដុះដើម្បីឱ្យបានទិន្នផលខ្ពស់

កសិករដាំដំឡូងមីនៅខេត្តស្ទឹងត្រែងបង្ហាញបច្ចេកទេសដាំដុះដើម្បីឱ្យបានទិន្នផលខ្ពស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្ទឹងត្រែង៖   កសិករនៅខេត្តស្ទឹងត្រែងបានបង្ហាញបច្ចេកទេសដាំដំណាំដំឡូងមី  ដើម្បីបង្កើនទិន្នផលឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពល្អសម្រាប់តម្រូវការទៅទីផ្សារនាំចេញ។

ក្នុងសកម្មភាពដាំដំឡូងមីនៅខេត្តស្ទឹងត្រែងថ្ងៃទី៣០ឧសភា លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានគាំទ្រចំពោះការប្រឹងប្រែងរបស់កសិករយើង  ព្រោះវាជាមុខព្រួញមួយបានជំរុញឱ្យវិស័យកសិកម្មមានភាពរីកចម្រើន ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល  និងក្រសួងកសិកម្ម  កំពុងលើកទឹកចិត្តកសិករឱ្យខិតខំដាំដំណាំកសិកម្ម។

លោកថា កត្តានេះហើយដែលបានរុញច្រានកសិករយើងឱ្យមានជីវភាពរីកចម្រើន ហើយការដាំដុះចូរបងប្អូនអនុវត្តតាមបច្ចេកទេសដែលមន្ត្រីជំនាញកសិកម្មបានណែនាំ ក៏ដូចជាទទួលបានវគ្គបណ្តុះបណ្តាលកន្លងមកលើការរៀបចំដី ការជ្រើសរើសពូជ និងប្រើប្រាស់ជីការថែទាំជាដើម។

លោកសៅមេងអានអ្នកបច្ចេកទេសដាំដំឡូងមីបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះកសិករនៅខេត្តស្ទឹងត្រែងបានព្យាយាមដាំដំណាំដំឡូងមីទៅតាមបច្ចេកទេសប្រមាណ ៧០%ដើម្បីធ្វើឱ្យបានផលច្រើនតាមតម្រូវទៅលើទីផ្សារនាំចេញ។

លោកបន្តថា៖ផលកសិកម្មដែលត្រូវនាំចេញទៅទីផ្សារបានល្អ លុះត្រាផលិតផលទាំងនោះមានបរិមាណច្រើន  មានគុណភាពល្អ ដូចជាគ្រាប់ស្វាយចន្ទី ពោត.សណ្តែកបាយ សណ្តែកសៀង សណ្តែកដី-ល្ង  និងដំឡូងមីជាដើម សម្រាប់បំពេញការកែច្នៃផលិតផលសម្រេច។

លោកបន្តថា៖បច្ចេកទេសដាំដុះដំឡូងមី ត្រូវការជ្រើសរើសពូជ ការរៀបចំដី ការប្រើប្រាស់ថ្នាំកសិកម្ម- ការដាំដុះទៅតាមមន្ត្រីជំនាញណែនាំ រួមផ្សំនឹងការថែទាំផង ទើបទទួលបានទិន្នផលច្រើននៅពេលប្រមូលផល។

លោកសាន សំអូនកសិករដាំដំឡូងមីនៅចំណុចគីឡូ៥ ភូមិរាជានុកូលក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ឆ្នាំនេះកសិករ ប្រមាណជា៧០%បាននាំគ្នាដាំដំឡូងមីព្រោះរយ:ពេល២ឆ្នាំមកនេះដំឡូងមីទីផ្សារមានតម្លៃល្អ  អាចទទួលយកបាន ហើយមានឈ្មួញមកបញ្ជាទិញច្រើន  សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

លោកបន្តថា កាលពីឆ្នាំ ២០១៩និង២០២០កសិករយើងនៅតាមតំបន់ មួយចំនួនខ្លះដាំតិចតួចតែប៉ុណ្ណោះ ព្រោះតែតម្លៃលក់ចេញទាប  ក្នុងមួយគីឡូក្រាមតែជាង១០០រៀល ចំណែកនៅឆ្នាំ២០២២ដំឡូងមីស្រស់ មានតម្លៃឡើងខ្ពស់ដល់ទៅជាង(៣០០រៀលឬ៤០០រៀលក្នុងមួយគីឡូក្រាម )ទើបប្រជាកសិករនាំគ្នាដាំដំឡូងមីច្រើនជាងដំណាំផ្សេងៗទៀត ។

សូមបញ្ចាក់ថា៖ខេត្តស្ទឹងត្រែងឆ្នាំ២០២២នេះកសិករបាននាំគ្នាដាំដំឡូងមីជិតទៅ៣ម៉ឺនហិកតា  កើន ឡើងជាងឆ្នាំ២០២១ប្រមាណជាង២៥%ភាគរយ  ដោយសារកសិករខ្លះបានបង្វែរផ្ទៃដី   ពីដាំស្វាយចន្ទី និងស្វាយកែវរមៀត    មកដាំដំឡូងមីវិញព្រោះមានទីផ្សារល្អ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com