ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

រាជរដ្ឋាភិបាលត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សុំាងការពារជំងឺកូវីដ១៩ដូសទី៥ ដល់ប្រជាពលរដ្ឋនៅខែ មិថុនាខាងមុខ

រាជរដ្ឋាភិបាលត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សុំាងការពារជំងឺកូវីដ១៩ដូសទី៥ ដល់ប្រជាពលរដ្ឋនៅខែ មិថុនាខាងមុខ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សុំាងការពារជំងឺកូវីដ១៩ដូស ទី៥ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះ ហើយក៏ នៅតែបន្តការចាក់ដូសជំរុញ ទាំងដូសទី៣ ទាំងដូសទី៤ជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនភាព សុំានិងការពារសុវត្ថិភាពពីការ ឆ្លងជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។

លោក​ ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា យុទ្ធនាការចាក់សាំងកូវីដ-១៩ ដូសជំរុញទាំងអស់នេះ ដើម្បីបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ ហើយអាចបន្តនិរន្តរភាព ដល់បងប្អូនប្រជាពលរដ្ឋមាន ការរស់នៅធម្មតាតាមបែបគន្លងថ្មី និងទប់ស្កាត់បានការីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ ។ លោកជំទាវបានបន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩នៅតែជាឧបករណ៍ដ៏សំខាន់ បំផុតសម្រាប់បុគ្គលគ្រប់ៗរូប ដើម្បីជួយការពារដល់សរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋក្នុងកិច្ចការពារការវាយលុករបស់ជំងឺកូវីដ-១៩រួមទាំង ពពួកបំប្លែងខ្លួនថ្មី និងជួយកាត់បន្ថយបាននូវអត្រាកាត់បន្ថយមរណភាពបានជាអតិបរមា ។
លោកជំទាវបានបញ្ជាក់ថា ក្រសួងសុខាភិបាលអំពាវនាវម្តងហើយម្តងទៀត សុំបងប្អូនប្រជាពលរដ្ឋអញ្ជើញ ទទួលយកនៅការចាក់វ៉ាក់សាំង ដែលដល់វេនរបស់បងប្អូន មកទទួលដូសជំរុញទាំងអស់គ្នា ដែលក្រុមជំនាញ កំពុងបន្តយុទ្ធនាការចាក់ វ៉ាក់សាំងជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ ។
« សុំបងប្អូន ក្រុមគោលដៅទាំងអស់ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ មកទទួល ការចាក់វ៉ាក់សាំង មកដល់វេនចាក់ ទទួលយកឱ្យបានគ្រប់ៗគ្នា ។
ការចាក់វ៉ាក់សាំងនេះជាការចាំបាច់ សម្រាប់បងប្អូនប្រជាពលរដ្ឋ សម្រាប់បុគ្គល ដល់វេនចាក់វ៉ាក់សាំងនេះ ។ ថ្វីត្បិតតែជំងឺកូវីដ១៩មានភាពល្អ ប្រសើរ ប៉ុន្តែប្រសិនបើ ការចាក់ វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដូសទី៣ ដូសទី៤ ដូសទី៥ មិនបានអនុវត្តត្រឹមត្រូវតាមការកំណត់ នោះទេ ប្រព័ន្ធការពារ ក្នុងសារពាង្គកាយរបស់បុគ្គល នឹងមានការធ្លាក់ចុះ អស់តែម្តង វានឹងបង្កហានិភ័យ ខ្ពស់ដល់បងប្អូន ក្នុងការចម្លងវីរុសកូវីដ១៩ ឡើងវិញ ។ជាពិសេសយើងមិនត្រូវភ្លេចថា វីរុសកូវីដ១៩នេះ នៅតែកំពុងចរាចរនៅលើសកលលោកនៅឡើយ» ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជា និងផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទាំងដូសទី៣ ដូសទី៤និងដូសទី៥ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្តផងដែរ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com