ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបាត់ដំបង

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបាត់ដំបង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី ២០ ខែឧសភាកន្លងទៅនេះ។

តាមព្រះរាជក្រឹត្យលេខ នស/ រកត/០៥២២/៤៩៩ ព្រះមហាក្សត្របានត្រាស់បង្គាប់ ផ្ទេរមុខតំណែង និងតែងតាំង ឯកឧត្តម ជុំ ស ពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ មកកាន់តំណែងជា ប្រធានសាលាដំបូងខេត្តបាត់ដំបង ជំនួសឯកឧត្តម ជា វណ្ណៈ ប្រធានសាលា ដំបូងខេត្តបាត់ដំបង ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូង ខេត្តត្បូងឃ្មុំវិញ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងឯកឧត្តម កើតរិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងទាំងអស់ ពិសេសឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលកន្លងមក តែងតែសហការ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ពិសេសបាន រួមចំណែកយ៉ាងធំធេង ធ្វើឱ្យខេត្តបាត់ដំបង មានសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សង្គមល្អ ប្រសើរ រួមទាំងសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗ ជាបន្តបន្ទាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ ឯកឧត្តម ជុំ ស ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច ពីប្រធានសាលាដំបូង ខេត្តត្បូងឃ្មុំ មកជាប្រធាន សាលាដំបូង ខេត្តបាត់ដំបង។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ របស់ឯកឧត្តម ជុំ ស ដែលបានផ្ទេរ ចូលកាន់តំណែង ជាប្រធានសាលាដំបូងខេត្តបាត់ដំបងនាពេលនេះ នឹងបន្ត ខិតខំ អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិកា វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត ពិសេសត្រូវប្រកាន់ អភិក្រម របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរទៀត គឺកែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។

លើសពីនេះ ឯកឧត្តមសង្ឃឹមថា ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា នឹងខិតខំជំរុញ មន្ត្រីរាជការ ក្រោមឱវាទ ឱ្យខិតខំបំពេញការងារ យកចិត្តទុកដាក់ ក្នុងការបម្រើសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ និងបន្តអនុវត្តការងារ ស្របតាមអភិក្រម របស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញកន្លងមក ក្នុងការដោះស្រាយ សំណុំរឿងក្តី គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តរួមចំណែក ធ្វើឱ្យខេត្តបាត់ដំបងទទួល បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com