ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាង​ចូល ៧០​ព្រះវស្សា

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាង​ចូល ៧០​ព្រះវស្សា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖ឯកឧមត្ត អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ មន្ត្រីរាជការ ក្នុង​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាង​ចូល ៧០​ព្រះវស្សា ដែល​ពិធី​នោះ បាន​ប្រមូល​ផ្ដុំគ្នា នៅ​សាលសន្និសីទ​សាលាខេត្ត នា​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នេះ ។​

​ក្នុងឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត តំណាងឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តកំពង់ចាម បាន​អាន​សារលិខិត ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហ មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់ ៦៩ យាង​ចូល ៧០​ព្រះវស្សា ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ ។ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​សំដែង​នូវ​កតញ្ញូតាធម៌ ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​ទ្រង់​បាន​បំពេញ​ព្រះរាជកិច្ច​ប្រកបដោយ​ទសពិធរាជធម៌ និង​ជា​ព្រះរាជ​អគ្គ​មគ្គទេសក៍​ពេញ​ដោយ​ព្រះ​គតិបណ្ឌិត​ឈ្លាសវៃ ហើយ​ក្រោម​ព្រះរាជកិច្ច​ដ៏​ឧត្ដុ​ង​ឧត្ដម និង​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ នៃ​ព្រះ​ករុណ​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ កិត្យានុភាព​ជាតិ ក៏​ត្រូវបាន​លើកកម្ពស់ និង​ល្បីល្បាញ​លើ​សកលលោក ប្រជារាស្ត្រ​រស់នៅ ក្នុង​ជីវភាព​រីកចំរើន សម្បូរ​សប្បាយ​ឥតឈប់ឈរ ។

សាលិខិត្ត​បានបញ្ជាក់​ទៀតថា នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុ​ង​ឧត្ដម​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​សេ្វ​ត​ច្ឆ​ត្រ ព្រមទាំង ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិ​រិ​ណី​ទេវី សូមជួយ​ប្រោះព្រំ​ព្រះ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ ដល់​ប្រជារាស្ត្រ​ខ្មែរ​អស់កាល​ជានិច្ច​និរន្តរ៍​តរៀង​ទៅ ។​

គូសបញ្ជាក់​ផងដែរ​ថា នាឱកាស​ប្រារព្ធ​ពិធី​ចម្រើន​ព្រ​ជន្ម​នេះដែរ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ក៏បាន​និមន្ត​ព្រះសង្ឃ ចំនួន ០៩​អង្គ ដើម្បី ចំរើន​ព្រះ​បរិត្ត និង​សូត្រ​ជ័យ​ពុទ្ធ​មង្គល ថ្វាយ​ដល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com