ទាន់ហេតុការណ៍
អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
0

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ៖ «​ការថែរក្សា​សុខសន្តិភាព គឺ​អាស្រ័យ​លើក​ត្តា អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​ក្នុង​មជ្ឈដ្ឋាន​»

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ៖ «​ការថែរក្សា​សុខសន្តិភាព គឺ​អាស្រ័យ​លើក​ត្តា អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​ក្នុង​មជ្ឈដ្ឋាន​»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ៖ «​ការថែរក្សា​សុខសន្តិភាព គឺ​អាស្រ័យ​លើក​ត្តា អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​ក្នុង​មជ្ឈដ្ឋាន​» ។ ឯកឧត្ដម​បណ្ឌិត ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល ឯកឧត្ដម អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផ្លូវ​បេតុង ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ AC និង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ចំនួន ៤២​ខ្សែ មាន​ប្រវែង ៣១.៩១៧​ម៉ែត្រ នៅក្នុង​សង្កាត់​ទាំង ៤ ស្ថិតក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ នេះ ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ បញ្ជាក់ថា ការថែរក្សា​សុខសន្តិភាព គឺ​អាស្រ័យ​លើ កត្តា ០២​យ៉ាងសំខាន់ គឺ ៖ ទី​១.​គឺ​កត្តា​អ្នកដឹកនាំ ៖ ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​បាន​ត្រឹមត្រូវ គឺ​សំខាន់​ណាស់ ពីព្រោះ​ការជ្រើសរើស​ខុស​នោះ នឹង​នាំ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សមិទ្ធផល​ជាតិ​ទាំងមូល ពោលគឺ មិន​ត្រឹមតែ​គ្មាន​ការអភិវឌ្ឍ​បន្ថែមទៀត​នោះទេ ប៉ុន្តែ សមិទ្ធផល​ដែល​ខិតខំ​កសាង​យ៉ាង​លំបាក ដែលមាន​ស្រាប់​មកហើយ​នោះ ក៏​អាច​នឹង​រលាយ​បាត់បង់​ទៅវិញ​ផងដែរ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​មេដឹកនាំ ប្រកបដោយ​ធម៌ យុត្តិធម៌ គុណធម៌ មិន​រត់ចោល​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ​លំបាក និង​មានការ​ទទួលខុសត្រូវ ចំពោះ វាសនា​អនាគតជាតិ និង​ប្រជាជន ជាពិសេស ទស្សនវិស័យ នៃ​ការអភិវឌ្ឍ​ប្រទេស ឲ្យ​រីកចម្រើន​រុងរឿង ។ និង​ទី​២.​គឺ កត្តា​ប្រជាពលរដ្ឋ ៖ ដែល​ចូលរួម​នៅក្នុង​ការថែរក្សា​ការពារ​សុខសន្តិភាព ឲ្យ​បាន​ស្ថិតស្ថេរ​ចៀសវាង​ជឿ​តាម​ការអូសទាញ ទៅក្នុង​សកម្មភាព​ណាមួយ ដែល​អាច​បំផ្លាញ​សុខសន្តិភាព ព្រោះថា ដំណើរ​ដ៏​វែងឆ្ងាយ នៃ​ការសម្រេចបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ នៅក្នុង​រយៈកាល​ជាង ៤០​ឆ្នាំ កន្លង មកនេះ ក៏​មិនអាច​កាត់ផ្ដាច់​បាន ពី​ការចូលរួមចំណែក​មិនអាច​ខ្វះ​បាន របស់​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ក្នុងការ​បំពេញ​នូវ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការអប់រំ​ទូន្មាន​កូនចៅ និង​បញ្ជូន​ពួកគាត់​ឲ្យ​ទៅ​សាលារៀន ដើម្បី ឲ្យ​ពួកគាត់​ក្លាយខ្លួនជា​ពលរដ្ឋ​ល្អ មាន​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​សន្តិភាព និង​ស្មារតី​ទទួលខុសត្រូវ លើ​ជោគវាសនា​ខ្លួន ព្រមទាំង ក្រុមគ្រួសារ និង​សង្គមជាតិ តាមរយៈ ការខិតខំ​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ល្អ តាម​តួនាទី​រៀងៗ​ខ្លួន ។

ឆ្លៀត​ក្នុង​នាឱកាស​នោះដែរ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​និច្ច​ជា​កាល តែង​យកចិត្តទុកដាក់ និង​គិតគូ​អំពី​ជីវភាព និង​សុខទុក្ខ របស់​ប្រជាពលរដ្ឋ ជា​រៀង​រហូតមក ។ ជាមួយ​នោះ ក៏​សូម​អរគុណ ចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សប្បុរសជន និង​ក្រុមការងារ​ចុះ​មូលដ្ឋាន ខេត្តកំពង់ចាម គ្រប់​យន្តការ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ខិតខំ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបំរើ​ប្រជាពលរដ្ឋ និង​បាន​កសាង​សមិទ្ធផល​នានា ទុក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដើម្បី ជួយ​សម្រួល​ដល់​ការតភ្ជាប់ និង​ការធ្វើដំណើរ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ព្រមទាំង ជួយ​លើកស្ទួយ​កម្ពស់​ជីវភាព​រស់នៅ ប្រកប​របរ​ប្រចាំថ្ងៃ ឲ្យ​ជីវភាព​កាន់តែ​រីកចំរើន​ឡើង​បន្ថែមទៀត ។

ឯកឧត្ដម​បណ្ឌិត បានលើកឡើង​ដែរ​ថា ជាក់ច្បាស់​ណាស់ ក្រោយ​សម័យ​សង្គ្រាម ពិសេស ក្រោយ​ការដួលរលំ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស ត្រូវបាន​ផ្លិ​ច​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង ។ ក្នុងនោះ រាជរដ្ឋាភិបាល បាន​ខិតខំ​កសាង​ឡើងវិញ​ចេញពី​បាតដៃ​ទទេ និង​បាន​ដាក់ចេញ​នូវ​យុទ្ធ​នានា ដើម្បី ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ជំហានៗ ក្នុងនោះ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ក៏​ជា​មូល​គ្រឹះ ក្នុងការ​ចូលរួមចំណែក​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ផងដែរ ។ ជាមួយ​នោះ ក្នុងទិសដៅ​ទៅមុខ រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​ប្ដេជ្ញា​បន្ត​ខិតខំ​បន្ថែមទៀត ដើម្បី ជម្រុញ និង​លើកកម្ពស់ ការស្ដារ ជួសជុល​ថែទាំ និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភា​កម្មករ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ជាមួយនឹង​សមត្ថភាព ប្រកួតប្រជែង​ខ្ពស់ ដើម្បី រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​ចម្រើន ប្រកបដោយ​ចីរភាព ។
ឯកឧត្តមអ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​គូសបញ្ជាក់ថា សមិទ្ធផល​ផ្លូវ​បេតុង និង​ផ្លូវ​ក្រាល​កៅស៊ូ ដែល​កាត់​ខ្សែបូ​រណ៍​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ពេលនេះ មាន ៖ ១.​ផ្លូវ​នៅក្នុង​សង្កាត់​បឹង​កុក មាន​ចំនួន ២៥​ខ្សែ ប្រវែង ១១.៣៨៨​ម៉ែត្រ ក្នុងនោះ ផ្លូវ​បេតុង ចំនួន ២០​ខ្សែ ប្រវែង ៧.១០១​ម៉ែត្រ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ AC ចំនួន ១​ខ្សែ ប្រវែង ៨៤០​ម៉ៃ​ត្រ និង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ចំនួន ៤​ខ្សែ ប្រវែង ៣.៤៤៧​ម៉ែត្រ ។ ២.​ផ្លូវ​នៅក្នុង​សង្កាត់​សំបួរមាស មាន​ចំនួន ០៨​ខ្សែ ប្រវែង​១៥.៣៧៥​ម៉ែត្រ ក្នុងនោះ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ AC ចំនួន ៣​ខ្សែ ប្រវែង ៣.៩៨៥​ម៉ែត្រ និង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ចំនួន ៦​ខ្សែ ប្រវែង ១១.៨២៥​ម៉ែត្រ ។ ៣.​ផ្លូវ​នៅ​សង្កាត់​វាលវង់ ចំនួន ០៥​ខ្សែ ប្រវែង​៣.០៨៦​ម៉ែត្រ ក្នុងនោះ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ AC ចំនួន ៤​ខ្សែ ប្រវែង ២.៩៤១​ម៉ែត្រ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ចំនួន ១​ខ្សែ ប្រវែង ១៤៨​ម៉ែត្រ ប្រវែង ១៥៦​ម៉ែត្រ ។ និង​៤.​ផ្លូវ​នៅ​សង្កាត់​កំពង់ចាម ចំនួន ០៣​ខ្សែ ប្រវែង ១.៤០០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ AC ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ តាំង​នាម​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បានផ្ដល់​វ៉ាក់សាំង​ស្រោចស្រង់​អាយុជីវិត​ជូន​ប្រជាជន និង​ការគិតគូរ លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បម្រើ​ឲ្យ​ការរីកចម្រើន នៃ​សង្គមជាតិ​ទាំងមូល ផងដែរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com