ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

មន្ត្រីជំនាញក្រើនរំលឹកដល់ប្រជាពលរដ្ឋមុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹម ត្រូវចៀសវាងមានបញ្ហាដល់សុខភាព

មន្ត្រីជំនាញក្រើនរំលឹកដល់ប្រជាពលរដ្ឋមុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹម ត្រូវចៀសវាងមានបញ្ហាដល់សុខភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ត្រីជំនាញសុខាភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋ មុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹមត្រូវចៀស វាងមានបញ្ហាដល់សុខភាព ដោយសារតែឱសថមួយចំនួនមិនមានលេខប្រវេទន៍ឬបញ្ជីការដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការក្រសួងសុខាភិ បាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយ ចំនួនមានការយល់ដឹងច្រើន ហើយមួយចំនួនទៀត ក៏មិន ទាន់បានយល់ច្បាស់ពីបញ្ហាឱសថនេះនៅឡើយទេ ដូច្នេះ ហើយក្រសួងសុខាភិបាលមិនព្រងើយកន្តើយនោះឡើយ គឺតែងតែផ្សព្វផ្សាយនូវរាល់នូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យឱសថ ។ មិនតែ ប៉ុណ្ណោះ ក្រសួងមានបង្កើតក្រុមការងារអធិការកិច្ច ក្រុមនគរបាលយុត្តិធម៌ សម្រាប់បំពេញភារកិច្ចត្រួតពិនិត្យនៅតាមទីផ្សារ ឱសថស្ថាន ឬកន្លែងចែកចាយឱសថ គ្រឿង សម្អាង និងបរិក្ខារពេទ្យ ។

លោកជំទាវ បានបន្តថា កន្លងមក ក្រសួងបានរកឃើញផលិតផលមួយចំនួន ដែលគ្មានលេខបញ្ជីការឬលេខប្រវេទន៍នៅលើសម្បកវេចខ្ចប់ ហើយបានចេញ ផ្សាយជាបន្តបន្ទាប់ នៅលើគេហទំព័ររបស់ក្រសួងសុខាភិ បាលផ្ទាល់តែម្ដង ដើម្បីឱ្យបង ប្អូនបានជ្រួតជ្រាបពីផលិត ផលដែលក្រសួងបានធ្វើតេស្តទៅមានបញ្ហាទៅដល់សុខ ភាព ដូច្នេះសូមស្នើសុំការសហការពីបងប្អូនប្រជាពល រដ្ឋបញ្ឈប់ការប្រើប្រាស់និងបញ្ឈប់ការលក់ដូរជាបន្ទាន់ ព្រោះផលិតផលទាំងនោះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខ ភាពរបស់អ្នកប្រើប្រាស់ទៀត ផង ។

« កិច្ចការនេះតម្រូវឱ្យមានការចូលរួមបន្ថែមទៀតពីអ្នកប្រើប្រាស់ ប្រសិនបើបង ប្អូនប្រើប្រាស់ទៅឃើញថាផលិតផលណាមួយនោះ ដែលសង្ស័យ ដែលមិនមានភាពច្បាស់លាស់ ពីព្រោះផលិតផលបើមានការចុះបញ្ជីការមានការទទួលស្គាល់ដោយក្រសួង គឺមានការបិទ ម៉ាញែតត្រឹមត្រូវ អ៊ីចឹងបើសិនមានទាំងអស់នោះគឺមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួង សុខាភិបាលហើយ ប៉ុន្តែផលិតផលខ្លះមិនបានចុះបញ្ជីកាទេនោះអ៊ីចឹងសូមបងប្អូនចៀសវាងប្រើប្រាស់នូវផលិត ផលដែលមិនមានការទទួល ស្គាល់ច្បាស់លាល់ពីក្រសួង សុខាភិបាល ហើយជា ពិសេសទៀតនោះ នៅពេលដែលក្រសួងផ្សព្វផ្សាយចេញនូវផលិតផលណាមួយនោះ ព្រោះឥឡូវនេះមានចេញ ផ្សាយច្រើនដែរ ដែលយើងបានចេញផ្សាយនិងបានរកឃើញនៅពេលថ្មីៗនេះ ដើម្បីផ្សាយជូនទៅដល់បងប្អូនយើងឱ្យបានយល់អំពីផលិតផលណាដែលយើងគួរប្រើប្រាស់ ហើយផលិតផលណាដែលយើងគួរតែបញ្ឈប់នូវការប្រើប្រាស់» ។

សូមបញ្ជាក់ថា ក្រសួងសុខាភិ បាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្មានលេខប្រវេទន៍ ឬបញ្ជីការ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com