ទាន់ហេតុការណ៍
បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»
0

ប្រទេសថៃ៖ ប្រជាជនពាក់កណ្តាលទទួលបានភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩

ប្រទេសថៃ៖ ប្រជាជនពាក់កណ្តាលទទួលបានភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បច្ចុប្បន្ននេះ ប្រមាណជាពាក់កណ្តាលនៃចំនួនប្រជាជនក្នុងប្រទេសថៃបានទទួលភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែវានៅមានកម្រិតទាបនៅឡើយបើធៀបនឹងគោលដៅ ៨០ភាគរយរបស់រដ្ឋាភិបាលថៃ។ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DoDC) របស់ប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Chakkarat Pitayowonganon នាយកផ្នែករោគរាតត្បាតរបស់ DoDC បាននិយាយថាប្រហែល ១០ភាគរយនៃប្រជាជនថៃដែលមានចំនួន ៦៧,៥លាននាក់ត្រូវបានគេប៉ាន់ស្មានថាបានឆ្លងជំងឺរាតត្បាតកូវីដ-១៩ ដោយគិតរហូតមកដល់ពេលនេះ។ នៅពេលដែលមានការចាក់ដូសជំរុញដល់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋានរួច បានធ្វើឱ្យចំនួនអ្នកដែលមានភាពស៊ាំប្រឆាំងនឹងវីរុសនេះមានប្រមាណ ៥០ភាគរយនៃចំនួនប្រជាជនសរុប។

លោកបាននិយាយថា ការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែត្រូវបានផ្តល់អាទិភាពជាពិសេសសម្រាប់ក្រុមប្រជាជនងាយរងគ្រោះ ដូចជាក្រុមមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។

យោងតាមលោកវេជ្ជបណ្ឌិត Chakkarat បានឱ្យដឹងថា ក្នុងអំឡុងពេលនៃពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីកាលពីសប្តាហ៍មុន មនុស្សជាច្រើនក្នុងវ័យធ្វើការងារបានចេញទៅកម្សាន្តនៅទីសាធារណៈ។ ពួកគេមានហានិភ័យទាបក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ប្រសិនបើពួកគេបានឆ្លងជំងឺរាតត្បាតនេះ ដោយសារពួកគេភាគច្រើនបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងបានទទួលការចាក់វ៉ាក់សាំងដូសជំរុញមួយដូស ឬពីរដូសរួចហើយ។

លោកបាននិយាយថា ប្រមាណ ៥៥ភាគរយនៃប្រជាជននៅក្នុងក្រុមដែលងាយរងគ្រោះមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទេ។

លោកបានណែនាំដល់ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជនងាយរងគ្រោះឱ្យពាក់ម៉ាស់ការពារ គេងក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា អនុវត្តវិធានការគម្លាតសង្គមពេលញ៉ាំអាហារ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com