ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជំរុញ​ឱ្យមាន​ការអភិវឌ្ឍ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជំរុញ​ឱ្យមាន​ការអភិវឌ្ឍ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ធំ៖ព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកត្តាសុខសន្តិភាព បានចូលរួមចំណែកជំរុញ​ឱ្យមាន​ការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយក​សន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ ដោយបានផ្តោត​ទៅ​លើអាទិភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង ។ ការលើកឡើងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ស្ពានបេតុង ឆ្លងស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់​ស្វាយ ខេត្តកំពង់ធំ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា សមិទ្ធផលស្ពានបេតុងថ្មីនេះ ក៏បានបង្ហាញជំនឿ និងការសាមគ្គី ដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុ​ញ្ញាត​ឱ្យបងប្អូនទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ និងបាន​ចូលរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍ។

លោកជំទាវបានបន្ដថា ស្ពានបេតុងនេះ មានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ គឺក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោក​ឧកញ៉ា កុយ លាងគី គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នាចាប់ផ្តើមកសាងតាំង​ពី​ឆ្នាំ២០១៨ និង​រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៦៣ម៉ឺនដុល្លារអាម៉េរិក ។

សូមបញ្ជាក់ថា ការសាងសង់ស្ពាននេះគឺ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និង​ដឹកជញ្ជូនកសិផលនានាជួបការលំបាកជាខ្លាំង និងសិស្សានុសិស្សក្នុងភូមិ និងភូមិផ្សេងៗ​ធ្វើដំណើរទៅសាលារៀនជួបការលំបាកជាខ្លាំង ជាពីសេស ពេលមានបុណ្យទានម្ដងៗ​ព្រះសង្ឃ និងពុទ្ធបរិសទ្ធិជិតឆ្ងាយធ្វើដំណើរឆ្លងកាត់មកវត្តទាំងក្ដីភ័យខ្លាច និងព្រួយបារម្ភ​យ៉ាងខ្លាំង។ ជាក់ស្ដែងនៅឆ្នាំ ១៩៨២ គឺមានករណីលិចកាណូត នៅពេលដែលប្រជា​ពលរដ្ឋ​ដង្ហែរអង្គកឋិនទានមកកាន់វត្តកំពង់ស្វាយ តាមកាណូត ដោយធ្វើឱ្យប្រជាពលរដ្ឋមកបុណ្យ​ស្លាប់​អស់ចំនួន ៥២នាក់ យ៉ាងអណោចអាធ័មបំផុត ក្នុងនោះក៏មានសមាជិករបស់ក្រុម គ្រួសារ​លោកជំទាវ ឃួន ឃុនឌី ចំនួន ៤នាក់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់​គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តន៍​តាម​វិធានការណ៍ ៣ការពារ៣កុំ ។ ចំពោះកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលកដល់នាពេលខាងមុខនេះប្រកបដោយសុខ និងសុវត្ថិ​ភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com