ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

ក្រសួងព័ត៌មានកម្ពុជា និងទូរទស្សន៍ខេត្តយូណាននៃប្រទេសចិន នឹងបន្ដកិច្ចសហការ លើគម្រោងផ្សព្វផ្សាយ

ក្រសួងព័ត៌មានកម្ពុជា និងទូរទស្សន៍ខេត្តយូណាននៃប្រទេសចិន នឹងបន្ដកិច្ចសហការ លើគម្រោងផ្សព្វផ្សាយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងព័ត៌មានកម្ពុជា និងទូរទស្សន៍ខេត្តយូណាននៃប្រទេសចិន នឹងបន្ដកិច្ចសហការ លើគម្រោង ផ្សព្វផ្សាយ ជាប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាននៃប្រទេសចិន បានលើកឡើងពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តធ្វើ កិច្ចសហការ ជាមួយក្រសួងព័ត៌មានកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ នឹងមានការវិវត្តន៍ទៅមុខបន្ថែមទៀត ក្នុងនោះគឺគម្រោង ការប្រើប្រាស់ប្រពន្ធ័ទូរទស្សន៍ OTT ដែលអាចមើលបានតាមរយៈទូរសព្ទដៃ និងទូរទស្សន៍។ ជាមួយគ្នានេះដែរ លោកប្រធាន ក្រុមហ៊ុន បានជម្រាបជូនផងដែរ ពីវឌ្ឍនភាពការងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី សម្រេចអនុវត្តក្នុងពេលកន្លងមក ក៏ដូចជាចំណូល និងចំណាយ ពីដំណើរកិច្ចការងារច្បាស់លាស់ ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុកម្ពុជា និងទិសដៅដែលត្រូវពង្រីកសកម្មភាពការងារក្នុងផែនការដែលបានដាក់ចេញជាបន្តបន្ទាប់។ គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងមកនេះ ទូរទស្សន៍ខេត្តយូណាន ចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន លើគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

លោក HUANG JIANG បានគូសបញ្ជាក់ថា សម្រាប់គម្រោងកិច្ចសហការជាមួយក្រសួងព័ត៌មាននេះ ក៏មានគម្រោងប្រព័ន្ធ 5G ក្នុងវិស័យទូរទស្សន៍ និងទូរគមនាគមន៍ គម្រោងប្រព័ន្ធ OTT គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មានមេគង្គ-ឡានឆាង និងគម្រោងថ្នាលទូរទស្សន៍ជាតិ។ ទាក់ទងបញ្ហានេះ លោកប្រធានក្រុមហ៊ុនយូណានបានស្នើសុំឱ្យ ឯកឧត្តម ខៀវ កាញារីទ្ធ ជួយជំរុញឱ្យមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអាចឱ្យក្រុមហ៊ុនធ្វើបទបង្ហាញជូនពីអ្វី ដែលក្រុមហ៊ុនមាន ក្នុងកិច្ចការងារថតយករូបភាព នៃទិដ្ឋភាព កីឡាស៊ីហ្គេម ក៏ដូចជាកីឡាផ្សេងៗទៀត។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមហ៊ុនក៏បានថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស ឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើឱ្យក្រុមហ៊ុន យូណាន បានដំណើរការដោយរលូន ចាប់តាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងកាលពីជំនួបនោះថា បញ្ហានេះ នឹងជម្រាបអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ដើម្បីអាចឱ្យក្រុមហ៊ុនយូណាន បានទៅជួបនិងពិភាក្សាគ្នាលើជំនាញថត ផ្សព្វផ្សាយបាន។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការជាមួយ ក្រុមហ៊ុនខេមបូឌា ឌីជីថល ដើម្បីសម្រចបានលើសកម្មភាព និងផែនការការងាររបស់ក្រុមហ៊ុននាពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com