ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិមកទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារឡើងវិញ ខណៈពេលដែលប្រសិទ្ធភាពនៃវ៉ាក់សាំងមានត្រឹមតែពី៦ខែ ទៅ៨ខែតែប៉ុណ្ណោះ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិមកទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារឡើងវិញ ខណៈពេលដែលប្រសិទ្ធភាពនៃវ៉ាក់សាំងមានត្រឹមតែពី៦ខែ ទៅ៨ខែតែប៉ុណ្ណោះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ —

ដើម្បីបង្កើនកងការពារឡើងវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី២) រួចរាល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តអំពាវនាវជាថ្មីដល់ជនរួមជាតិទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីឱ្យកងការពារយើងស្ទុះងើបឡើងវិញ។

លោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសូមជម្រាបថា បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២រួច ក្នុងរយៈពេលចាប់ពី៦ខែទៅ កងការពារនៅក្នុងខ្លួនរបស់យើង នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ បន្តិចម្តងៗ រហូតទាល់តែអស់ទាំងស្រុងនៅក្នុងអំឡុងពេល៨ខែ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំរង់ចាំរហូតអស់កងការពារនៅក្នុងខ្លួនឱ្យសោះ ត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ បន្ទាប់ពីបានចាក់ដូសទី២ បានចំនួន ០៤ខែ”។

លោកជំទាវ បានបន្ថែមផងដែរថា ការមកទទួលវ៉ាក់សាំងដូសជំរុញគឺមានសារៈសំខាន់ណាស់ ព្រោះថា បើយើងរង់ចាំទាល់តែអស់កងការពារ នោះយើងគ្រប់គ្នានឹងត្រូវប្រឈមនឹងការវាយលុកធ្ងន់ធ្ងរមកលើសុខភាព ហើយអាចនឹងឈានដល់មរណភាពក៏ថាបាន នៅពេលដែលយើងបានឆ្លងវីរុសកូវីដ-១៩។

ជាមួយគ្នានេះ លោកជំទាវ ក៏បានបន្តអំពាវនាវដ៏ទទូចដល់ជនរួមជាតិ ត្រូវបន្តនូវការរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី អនុវត្តវិធានការ ០៣ការពារ និង០៣កុំ បើទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ រួមទាំងដូសជំរុញក៏ដោយ ដោយលោកជំទាវបញ្ជាក់ថា ៖ “កូវីដ-១៩នឹងមិនងាយចប់ទេ ហើយយើងក៏មិនដឹងថាពួកវានឹងបំប្លែងខ្លួនទៅជាអ្វីទៀតដែរ ដូច្នេះមានតែការចូលរួមអនុវត្តពីគ្រប់បុគ្គលនូវវិធានការទាំងអស់នេះ ទើបសហគមន៍របស់យើងអាចចៀសផុតពីវីរុសដ៏កាចសាហាវនេះបាន”។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានណែនាំដល់បងប្អូនជនរួមជាតិ ត្រូវពិនិត្យនៅលើបណ្ណចាក់វ៉ាក់សាំង បើសិនជាមានគម្លាតគ្រប់៤ខែ បន្ទាប់ពីការចាក់ដូសទី២ សូមមកទទួលវ៉ាក់សាំងដូសជំរុញទី៣ ហើយបើបានចាក់ដូសទី៣ហើយៗមានគម្លាត៤ខែផងដែរនោះ សូមមកទទួលវ៉ាក់សាំងដូសជំរុញទី៤ នៅតាមមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងដែលបងប្អូនរស់នៅកុំបីខាន ដោយយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com