ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
0

សម្តេចតេជោ កំពុងពិចារណាបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ

សម្តេចតេជោ កំពុងពិចារណាបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងពិចារណា ក្នុងការបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ដើម្បីសាកល្បង នៃការឆ្លងជំងឺកូវីដ-១៩ ដោយសម្ដេចយល់ឃើញថា ការប្រើ ប្រាស់ម៉ាស់ ក៏ត្រូវចំណាយថវិកាគួរសមដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងសមិទ្ធផល នៃការស្តារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប នៅថ្ងៃទី០៤ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងតែពិចារណា ដើម្បីសាកល្បងយកខេត្តមួយ ឬស្រុកមួយ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរ នៅក្នុងស្រុកឬខេត្តនោះ មិនចាំបាច់ពាក់ម៉ាស់នោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា ការសាកល្បងចង់យកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់ការពាក់ម៉ាស់ ខណៈដែលប្រទេសមួយចំនួន បានបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈរួចស្រេចទៅហើយ។សម្តេចតេជោ បានបន្តណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់សិន រង់ចាំដល់ពេលរាជរដ្ឋាភិបាលប្រកាសថា ខេត្តឬស្រុកណា អាចឈប់ពាក់ម៉ាស់បានចាំនាំគ្នាអនុវត្ត។

« ខ្ញុំកំពុងគិតថា នៅពេលណាមួយនឹងអាច ប្រើប្រាស់វិធីសាស្រ្តបញ្ឈប់ការ ប្រើម៉ាស់ នៅក្នុងខេត្តណាមួយឬខេត្តពីរ ដើម្បីសាកល្បងព្រោះម៉ាស់ជាការចំណាយដែរ។ អ៊ីចឹងពេលខ្លះយើងគួរតែសាកល្បងឧបមាថាយើងយកខេត្តមួយ ឧទាហរណ៍ថាព្រះវិហារ ដើរក្នុងខេត្តមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចេញពីខេត្តហ្នឹង ចូលមកទឹកដីខេត្តសៀមរាបឬឧត្តរមានជ័យគឺត្រូវតែពាក់ម៉ាស់ ប៉ុន្តែប្រសិនបើយើងលើកលែងទាំងឧត្តរមានជ័យទាំងព្រះវិហារ ពេលឆ្លងមកខេត្តឧត្តរមានជ័យមិនបាច់ពាក់ម៉ាស់ទេ អ្នកឧត្តរមានជ័យទៅព្រះវិហារក៏មិនបាច់ពាក់ម៉ាស់ដែរ ប៉ុន្តែបើឆ្លងទៅខេត្តសៀមរាបត្រូវតែពាក់ម៉ាស់។ អ៊ីចឹងខ្ញុំចង់សាកព្រោះប្រទេសមួយចំនួនបានលើកលែងបំរាមនៃការពាក់ម៉ាស់តាមទីធ្លាសាធារណៈរួចស្រេចទៅហើយក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់។ ថ្ងៃនេះយើងមានអ្នកឆ្លងត្រឹមជាង៣០នាក់ ហើយភាគច្រើនគឺនៅទីក្រុងភ្នំពេញ និយាយយ៉ាងដូច្នេះកុំអាលដោះម៉ាស់អី ចាំដល់ខ្ញុំប្រកាស ខ្ញុំកំពុងតាមដានរៀងរាល់ពេលល្ងាចក្រោយម៉ោង៦តិច មានឆ្លងប៉ុន្មាន? នៅភ្នំពេញប៉ុន្មាន ខេត្តណាប៉ុន្មាន? អ៊ីចឹងយកត្រូវយកស្ថានភាពនោះ ដើម្បីយើងសាកល្បងនៅក្នុងខេត្តហ្នឹងគឺមិនចាំបាច់ពាក់ម៉ាស់ ឬអាចថា ស្រុកហ្នឹងមួយមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចូលស្រុកផ្សេងអាហ្នឹងត្រូវពាក់អាចចាប់ផ្តើមស្រុកពីទំហំតូច ឬអាចចាប់ផ្តើមដាក់ខេត្តមួយអ៊ីចឹងទៅ ឬក៏ដាក់ឧទាហរណ៍ រតនៈគិរី មណ្ឌលគីរី ស្ទឹងត្រែង បីខេត្តហ្នឹង មិនចាំបាច់ពាក់ម៉ាស់ឬមួយខេត្តមុន កំពុងពិចារណាអំពីបញ្ហានេះ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com