ទាន់ហេតុការណ៍
អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)=>ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។
0

ឯកឧត្តម វង សូត សម្ពោធដាក់ឲ្យប្រើប្រាស់អគារ សាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម វង សូត សម្ពោធដាក់ឲ្យប្រើប្រាស់អគារ សាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម វង សូត ថ្លែងលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ក្រោមនយោបាលឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមាន ការអភិវឌ្ឍន៍ជាហូហែរ ចាប់តាំង ពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារ សាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក អភិបាល អភិបាលរងស្រុក អាជ្ញាធរឃុំ ក្រែក កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍លើកឡើងបន្តថា កម្ពុជាយើងបានឆ្លងកាត់សម័យ ប៉ុល ពត បានធ្វើឲ្យប្រទេសជាតិរងគ្រោះត្រូវសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នេះបានបំផ្លិចបំផ្លាញ់នូវហេដ្ឋារចនាសម្ពន្ធ័យ៉ាងច្រើន និងកាប់សម្លាញ់មនុស្សម្នាជាច្រើននាក់។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា កុំឲ្យមានសង្គ្រាម ពោលគឺថែរក្សាសុខសន្តិភាពដែលមានបច្ចប្បន្ន និងបន្តខិតខំប្រឹងប្រែង ស្តារជីវភាពពលរដ្ឋក៍ដូចស្តារសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានសង្កត់ធ្ងន់ទៀតថា ក្រោយពីមានថ្ងៃ៧មករាមក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក ម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកមានសេ្ថរភាព នយោបាយ ពេញលីង មានការកសាងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់ និងមានបន្តការលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដដោយមិនឲ្យកម្ពុជាទៅរកភាពអតីតកាលឡើយ។

ទ ន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញដល់ក្រុមប្រឹក្សា ស្រុក ឃុំ អភិបាល អភិបាលរងស្រុក និងមន្ត្រីមូលដ្ឋានទាំងអស់ក្នុងស្រុកពញាក្រែកនេះ ត្រូវធ្វើយ៉ាងបំពេញតួនាទីបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យល្អប្រសើរ តាមតម្រូវការ ដោយប្រកាន់ខ្ជាប់ធ្វើឲ្យតម្លាភាព កុំពុករលួយ និងប្រកាន់បក្សពួកណាមួយឡើយ។

បើតាមការអោយដឹងពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា អាគារសាលាឃុំក្រែក ដែលទើបនឹងសាងសងរួចរាល់ ហើយបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនោះ គឺត្រូវបាកសាងឡើងក្រោមគម្រោងអគារសាលាឃុំរបស់ក្រសួងមហាផ្ទៃ ដែលចាប់ផ្ដើមបញ្ចុះបឋមសិលាសាងសងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និងបញ្ចប់សាលានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។

ដោយគម្រោងប្លង់សាងសង់សាលាឃុំមានតែតួអគារ នៅខ្វះខាត់សំណង់រចនាសម្ព័ន្ធបំពេញបន្ថែម និងការតុបតែងសោភ័ណភាព ក៏ដូចជាការពាក់នូវគ្រឿងបរិក្ខារ បច្ចេកទេសផ្សេងៗ ទើបរដ្ឋបាលឃុំក្រែក បានសម្រេចរៀបចំសោភ័ណភាព និងកសាងសមិទ្ធផលនានា បន្ថែមទៀត ដូចជាការចាក់ដីបំពេញធ្លារ ការតបណ្ដាញអគ្គីសនី និងអំពូលសូឡាបំភ្លឺពេលរាត្រី ក្រាលការ៉ូបាតអគារ ខួងអណ្ដូងទឹក សាងសង់បន្ទប់ទឹក សាងសង់ផ្លូវបេតុងទំហំ ៥x៤៥ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង១៨០ម៉ែត្រ ក្លោងទ្វារមុខ និងបំពាក់សម្ភារការិយាល័យនៅក្នុងសាលាឃុំ ។ល។

លោក អភិបាលស្រុក បន្តថា ដោយការសាងសង់អគារសាលាឃុំក្រែក នាពេលនេះ ចំណាយអស់ថវិការសរុបចំនួន ១៣១,៣៨០,០០០រៀល និង២,០៧៤ដុល្លាអាមេរិក ក្នុងនោះ ទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ នឹងលោកជំទាវ ចំនួន៦២,៣៦០,០០០រៀល ឯកឧត្តម ជា ចំណាន ប្រធានក្រុមការងារចុះជួយឃុំក្រែក និងលោកជំទាវ ចំនួន២៧,៩៦០,០០០រៀល និង២,០៧៤ដុល្លា អាមេរិក លោកឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ខេមបូឌា ខូអិលធីឌី និងលោកជំទាវ ចំនួន១០,០០០,០០០រៀល និងលោក វង វ៉ាន់ស៊ាន មេឃុំក្រែក រួមជាមួយលោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិក្នុងឃុំក្រែក ចំនួន១២,៥០០,០០០រៀល និងថវិការរបស់សប្បុជនជិតឆ្ងាយចំនួន១៨,៥៦០,០០០រៀលផងដែរ ។ នាឳកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិកា ដល់សមាជិកសមាជិកាដែលបានចូលរួម ក្នុងម្នាក់ចំនួន៣ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com