ទាន់ហេតុការណ៍
ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់សង្គមជាតិនោះទេ ព្រោះ​ពួ​ក​គាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុ​ង​ការបំពេ​ញការងារដូចមនុស្សធម្មតាដែរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់សង្គមជាតិនោះទេ ព្រោះ​ពួ​ក​គាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុ​ង​ការបំពេ​ញការងារដូចមនុស្សធម្មតាដែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

«យើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់​សង្គ​មជា​តិ​នោះទេ ព្រោះពួកគាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និង​មាន​ស​ម​ត្ថ​​ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺជួយគាំទ្រ និងការពារពួកគាត់ ដើម្បីឱ្យពួកគាត់ទទួលបាននូវសិទ្ធិ សេរីភាពស្របច្បាប់។ ជនពិ​ការ​មែ​ន​ពិត​ តែចិត្តគំនិត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួកគាត់ក៏ជា​ធនធាន​មនុស្សដ៏​សំ​ខា​ន់​ស​ម្រា​ប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ដែលពុំអាចខ្វះបានផងដែរ»។នេះជាការថ្លែងរបស់ ឯក​ឧ​​​ត្ត​ម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន និង ការធ្វើប​ទ​ប​ង្ហា​ញផែនការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើកទី២ នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២នេះ។

ឯកឧ​ត្ត​ម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឱ្យដឹងថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ មិនមែនជាការរៀបចំឡើងដោយចៃដន្យនោះឡើយ គឺជាកម្មវិធីមួយដែលរៀបចំ​ឡើង​ក្នុ​ង​គោ​ល​បំណងបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី តែងតែគាំទ្រ លើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិកា​រកម្ពុជា ដើ​ម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ​និងមានទឹ​កចិ​ត្តស្នេ​ហាជា​តិ​មា​​តុភូមិដូចពលរដ្ឋទូទៅដែរ និងដើម្បីផ្តល់ឱកាសដល់ជនពិការកម្ពុជា បញ្ចេញនូវសមត្ថភាព និង​ទេពកោសល្យក្នុងវិថីសិល្បៈសំដៅឱ្យមហាជនទូទៅបានយល់ដឹង និងចាប់អារ​ម្មណ៍​ពីស្នា​ដៃ​របស់ពួកគាត់លើវិស័យសិល្បៈ តន្ត្រី ចម្រៀងប្រពៃណី និងសម័យ។

ឯកឧ​ត្ត​ម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឱ្យដឹងទៀតថា មែនទែនទៅ កម្មវិ​ធីនេះ​ធ្លា​ប់បា​ន​រៀ​ប​ចំម្តងរួចហើយកាលពីឆ្នាំ២០១៧-២០១៨ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ​ម​ហា​​​សេនាប​តីតេជោ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រសិទ្ធនាមឈ្មោះ​កម្ម​វិ​ធី​ “ប្រឡងសំនៀងជនពិការកម្ពុជា ពាន​រង្វាន់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន”។

ក្រោមស្មារតីលើកកម្ពស់ជនពិការនៅកម្ពុជា និងដោយពិនិត្យឃើញពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងលើពិភពលោក មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋទូទាំងប្រទេស ទ​ទួ​ល​​បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរកា​រប្រ​ទេ​ស​ឡើងវិញលើគ្រប់វិស័យផងកម្មវិធីនេះត្រូវបានទទួលការអនុញ្ញាតឱ្យរៀបចំបន្តទៀត នៅឆ្នាំ​២​០​២១-២០២២

ដោយមានការសហការរវាងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌​មាន និង​អ​ង្គភាពសារព័ត៌មាន AP Times ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី​ប្រមុខ​រាជរ​ដ្ឋាភិបាលក​ម្ពុជា​តាមរយៈលិខិតលេខ១៣១ សជណ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគ​ណៈរ​ដ្ឋ​មន្ត្រី។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋា​នព័ត៌មាន និង សោតទស្សន៍ និងជាប្រធានក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការ​ក​​ម្ពុជា ពាន​រង្វាន់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន លើកទី២ បានថ្លែងថា កម្មវិធី​ប្រឡ​ង​​សំនៀងជនពិការនេះគ្រោងរៀបចំកម្មវិធីបើកនៅរាជធានីភ្នំពេញ​កម្មវិធី​ពាក់ក​ណ្តាល​ផ្តា​ច់​ព្រ័​ត្រ​ នៅខេត្តព្រះសីហនុ និងកម្មវិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប។ ដោយចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២និងគ្រោងបញ្ចប់មុនពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣។

ខ្លឹមសារនៃកម្ម​វិធីនេះ​ គឺរៀបចំឡើងដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំង​ប្រទេស​ឱ្យបា​ន​ប​ញ្ចេ​ញ​សមត្ថភាព និងទេពកោសល្យ។ ប៉ុន្តែដោយសារមានបញ្ហាជំងឺកូវិដ-១៩ បំប្លែងថ្មីប្រភេ​ទអូ​មីក្រុងរីករាលដាលខ្លាំងចាប់ពីខែម​ករាមក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​នៃ​ក្រ​សួ​ងព័ត៌មាន និងអង្គភាពសារព័ត៌មាន AP Times នៃក្រុមហ៊ុន អឹស្ត អ៊ីឡាយមិនស៍ ស៊ិន​ធើ​ណេ​សិ​នណល ខលល័រ មេឌា ឯ.ក បានគោរពសុំការអនុញ្ញា​តពន្យាការរៀបចំកម្មវិធី​ប្រឡ​ង​សំ​នៀ​ងជនពិការកម្ពុជាបាន​រង្វាន់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដោយចាប់ពីខែមេសា ឆ្នាំ២០២២ បញ្ចប់​នៅក្នុងខែឧសភា ឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com