ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិអះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខ ពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិអះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខ ពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ជាទូទៅ បន្លែធម្មជាតិគ្រប់ប្រភេទពិតជាតម្រូវការដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់ រូបមិនអាចខ្វះបាន សម្រាប់យកមកចម្អិនកែច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃ។ យ៉ាងណាមិញ បើក្រឡេក មើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការលូតលាស់បានល្អ ព្រមទាំងទទួលបានផលយ៉ាង គាប់ប្រសើរ ដោយសារការដាំដុះត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំបានល្អ។​

លោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានឱ្យដឹងថា ការដាំបន្លែស្ថិត ក្នុងតំបន់ភូមិសាស្ត្រនេះត្រូវពឹងផ្អែកទៅលើការថែទាំ គួបផ្សំនឹងអំណោយផល ពីអាកាស ធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់ និងទទួលបានផ្លែផ្កាគួរ ជាទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ ដែលជានិច្ចកាល ក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយ ដើម្បីថែទាំបន្លែទាំងនោះកុំឱ្យមាន សត្វល្អិតចង្រៃ មកយាយី ពិសេសការប្រើជីធម្មជាតិជំនួយផងដែរ។​

លោកអភិបាលរងស្រុកបានបញ្ជាក់ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រ ដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់ លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាពនោះឡើយ។​ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធានក្រុមបណ្តុំ អាជីវកម្មបន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយ មានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្តុំ ហើយមន្ទីរកសិកម្មបានផ្តល់នូវសម្ភារសម្រាប់ដាំបន្លែ។

ចំពោះប្រភេទបន្លែដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាលាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។​លោក មាស សំអុល បានបញ្ជាក់ទៀតថា បន្លែគ្រប់ប្រភេទដែលក្រុមបណ្តុំ អាជីវកម្ម បន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់ យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com