ទាន់ហេតុការណ៍
ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង...=>កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ=>អុញនោះ ឱសានវាទ មានរយះពេលត្រឹមតែជិត10ថ្ងៃទៀត ទាំងជូនសំបុត្រផ្ទាល់ដៃផង ប្រកាសផង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខណ្ឌព្រែកព្នៅផង....=>សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ...=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ=>នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។=>ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់=>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ
0

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រៀមកីឡាករ៤រូប ចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រៀមកីឡាករ៤រូប ចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម សហព័ន្ធត្រៀមកីឡាករ៤រូប និងគ្រូបង្វឹកមួយរូប ដើម្បី ប្រជែងមេដាយជូនកម្ពុជា។

លោក តឹក ប៊ុនវី បានថ្លែងថា ស៊ីហ្គេម នៅវៀតណាម គឺជាស៊ីហ្គេមយុទ្ធសាស្រ្តរបស់សហព័ន្ធ ដើម្បីឱ្យក្លាយជាបេក្ខភាពពេញសិទ្ធិ របស់ Camsoc សម្រាប់ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ដូច្នេះហើយ អត្តពលិកសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ត្រូវធ្វើយ៉ាងណាហ្វឹកហាត់ឱ្យខ្លាំង ត្រៀមខ្លួនឱ្យបានល្អ ដើម្បីដណ្តើមមេដាយ ប្រាក់ ឬមាស ឱ្យបាន។

ប្រធានសហព័ន្ធ បានបញ្ជាក់ថា របាយការណ៍ និងផែនការមេរបស់សហព័ន្ធបានដាក់ជូនគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ នៅកម្ពុជាហើយ។ប៉ុន្តែក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកីឡា ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តែងលើកឡើងថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាសហព័ន្ធបម្រុងឬសាកល្បង សម្រាប់ ស៊ីហ្គេម នៅឆ្នាំ២០២៣ទៅវិញ។ចំណុចនេះអាចធ្វើឱ្យកីឡាករបាក់ទឹកចិត្តដោយសារពួកគេសុទ្ធតែជាកីឡាករស្ម័គ្រចិត្ត មិនមានការឧបត្ថម្ភ គាំទ្រគ្រប់គ្រាន់នោះទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានត្រៀមកីឡាករ៤រូប និងគ្រូបង្វឹកមួយរូបប្រកួតលើ៣វិញ្ញាសាគឺវិញ្ញាសា ទម្ងន់ ៨០ គីឡូក្រាម, ៨៥គីឡូក្រាម និង Athletic Physique ២នាក់។ បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ សហព័ន្ធគ្រោង បញ្ជូនកីឡាករ ៣រូប គ្រូបង្វឹក១រូប ចៅក្រម១រូប និងប្រតិភូ១រូប ទៅចូលរួមការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក នៅកោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីផងដែរ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com