ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
0

កសិករមួយរូបក្នុងខេត្តសៀមរាប ចាំស្វាគមន៍ ចែករំលែកបទពិសោធន៍ដាំខ្ទឹមបារាំងដែលទទួលបានជោគជ័យ

កសិករមួយរូបក្នុងខេត្តសៀមរាប ចាំស្វាគមន៍ ចែករំលែកបទពិសោធន៍ដាំខ្ទឹមបារាំងដែលទទួលបានជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករមួយរូប រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចែករំលែកបទពិសោធន៍ លើការងារដាំដុះដំណាំខ្ទឹមបារាំង ឱ្យទទួលបានទិន្នផលខ្ពស់ ខណៈ ដំណាំមួយប្រភេទនេះ ហាក់ពិបាកក្នុងការដាំដុះនិងថែទាំ។

អ្នកស្រី ត្រិក សាម រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា៖ អ្នកស្រីចាប់យកមុខរបរដាំដុះបន្លែលក់ រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយមាន ដាំបន្លែចម្រុះជាច្រើនមុខ ដូចជា ត្រសក់ ស្ពៃក្តោប និងបន្លែជាច្រើនទៀត ខណៈបច្ចុប្បន្នអ្នកស្រីកំពុងដាំ និងប្រមូលផលខ្ទឹមបារាំង ដើម្បីលក់ ផ្គត់ផ្គង់តម្រូវការទីផ្សារ។

អ្នកស្រីបានអោយដឹងថា នេះជាឆ្នាំទី២ហើយ ដែលអ្នកស្រីចាប់ផ្តើមមុខរបរដាំដុះខ្ទឹមបារាំង ក្រោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត និងគម្រោងអង្គការដៃគូនានា ដោយការដាំសម្រាប់លក់ជូនសមាគមន៍ និងទទួលបានតម្លៃជាមធ្យម៣០០០រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រីបន្តថា ខ្ទឹមបារាំងជាដំណាំមួយប្រភេទ ដែលចំណាយពេលវេលាប្រមាណ៤ខែ ទើបអាចប្រមូលផលបាន និងជាដំណាំរើសរដូវកាល ក្នុងការដាំដុះ ដោយអាចចាប់ផ្តើមសាបព្រោះកូនបានចាប់ពីអំឡុងខែកញ្ញា ឬខែតុលា ហើយត្រូវលើករងដាំក្នុងខែបន្ទាប់។ អ្នកស្រីបន្តថា ការងារថែទាំវិញត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាដង្កូវបំផ្លាញដើម ដោយត្រូវពិនិត្យ មើលជាប្រចាំ ក្រោយពេលដាំដុះរួច។

សំឡេង៖ខ្ញុំដាំ១០រង ប្រហែល ២០ម៉ែត្រនោះមាន៤រង និង១០ម៉ែត្រមាន៦រង ១០រងទាំងវែងនិងខ្លីនោះ ខ្ញុំដាំអាក្រហមផង អាសផង ប៉ុន្តែពណ៌ក្រហមមើមចាញ់ពណ៌ស ប្រមូលបានជាង៦០០គីឡូ វាអត់ទៀងដែរជួនកាលឆ្នាំណាក៏ថ្លៃ ឆ្នាំណាក៏ថោក បាន៣០០០រៀល យើងដាំបើពេលសាបកូនយើងធ្វើរងសាបកូនរយៈពេល១ខែ រួចបានយើងធ្វើដីដាំទៅ យើងលើកជារងប្រហែលទទឹងមួយម៉ែត្រ ក្បួនគេឱ្យយើងដាំ៦ជួរ ពីជួរមួយទៅជួរ១គម្លាត១តឹកកន្លះ ហើយយើងរោយជីធម្មជាតិ ដូចជីអាចម៍គោ អាចម៍មាន់ ហើយយើងទ្រាប់បាតជីពីផ្សារបន្តិចៗទៅ រួចហើយយើងទ្រាប់ចំបើង រួចបានយើងដាំ ហើយយើងប្រើទុយោសាច វាដូចជាអត់សូវពិបាកដែរ ដូចថារាងនឿយពេលដាំបន្តិច មុនយើងដាំត្រូវធ្វើរងរាងយូរ ពេលដាំរួចដូចជាស្រួលទេ។ អ្នកស្រីបន្តថា បើកសិករណាចង់ចេះបច្ចេកទេសដាំដំណាំប្រភេទនេះ អ្នកស្រីស្វាគមន៍ក្នុងការចែករំលែកបទពិសោធន៍បន្ត  ដើម្បីមានលទ្ធភាពដាំដុះទទួលបានជោគជ័យបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ។

សូមជម្រាបថាខ្ទឹមបារាំង ជាប្រភេទរុក្ខជាតិបន្លែ ដែលត្រូវបានគេនិយមដាំ និងបរិភោគ។ ខ្ទឹមបារាំង មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្ដល់គុណប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកបរិភោគថែមទៀតផង៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com