ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ=>នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានទ័ពពិសេស=>ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌=>ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ=>ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។=>ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!=>តើមហិច្ឆតាចង់បង្កើត ចលាចលប្រឆាំង របស់ក្រុមសកម្មជន ដែលដឹកនាំដោយ បុគ្គល ស៊ា ដាវី.អំ ភឿន.គង់ តឿនឹងសឿន ស្រីសុត មកពីគណបក្សភ្លើងទៀន និងបក្សពួក ក្រុមអង្គការ សមាគមន៍ រៀបចំផែនការ ដឹកនាំបាតុកម្ម បង្កភាពវឹកវរ នៅក្នុងខណ្ឌព្រែកព្នៅ ចង់បំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ឬ..?=>ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ=>បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!
0

ប្រទេសចិនតែងតែឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រចំពោះបញ្ហាអ៊ុយក្រែន

ប្រទេសចិនតែងតែឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រចំពោះបញ្ហាអ៊ុយក្រែន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃសៅរ៍ថា គោលជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺជាកម្មវត្ថុ និងយុត្តិធម៌ ហើយពេលវេលានឹងបង្ហាញថា វាស្ថិតនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។

លោក វ៉ាង បានធ្វើការកត់សម្គាល់ខាងលើនេះនៅពេលដែលលោកសង្ខេបដល់អ្នកសារព័ត៌មានអំពីការផ្លាស់ប្តូរទស្សនៈរវាងប្រមុខរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិកទៅលើបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេលនៃកិច្ចសន្ទានតាមហៅជាវីដេអូដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា។

ដោយកត់សម្គាល់ថា ប្រទេសចិនបានពន្យល់យ៉ាងច្បាស់ និងមានភាពទូលំទូលាយអំពីគោលជំហររបស់ខ្លួនទៅលើបញ្ហាអ៊ុយក្រែន លោក វ៉ាង បាននិយាយថា ចំណុចសំខាន់បំផុតគឺថាប្រទេសចិនតែងតែជាកម្លាំងដើម្បីការពារសន្តិភាពពិភពលោក។

លោកបាននិយាយបន្ថែមថា ប្រទេសចិនតែងតែតស៊ូមតិដើម្បីសន្តិភាព និងប្រឆាំងនឹងសង្គ្រាម ដែលមិនត្រឹមតែជាប្រពៃណីដែលចាក់ឫសក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគោលនយោបាយការបរទេសរបស់ខ្លួនផងដែរ។

លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងនៅតែបន្តធ្វើការវិនិច្ឆ័យដោយឯករាជ្យ និងក្នុងគោលបំណងយុត្តិធម៌ដោយផ្អែកទៅលើគុណសម្បត្តិនៃបញ្ហា ដោយលោកបាននិយាយបន្ថែមថា ប្រទេសចិននឹងមិនទទួលយកការបង្ខិតបង្ខំ និងសម្ពាធពីខាងក្រៅណាមួយឡើយ ហើយថែមទាំងប្រឆាំងទៅនឹងការចោទប្រកាន់ និងការសង្ស័យដែលគ្មានមូលដ្ឋានទៅលើប្រទេសចិនទៀតផង។

លោក វ៉ាង បានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃការហៅវីដេអូកាលពីពេលថ្មីៗនេះ ប្រទេសចិនបានស្នើឡើងនូវដំណោះស្រាយរបស់ចិនចំពោះវិបត្តិអ៊ុយក្រែន ដែលរួមមានទិដ្ឋភាពពីរ។

លោកបាននិយាយថា អាទិភាព គឺជាអ្វីដែលភាគីទាំងអស់ត្រូវតែជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចចរចារវាងភាគីពាក់ព័ន្ធជាបន្ទាន់ ដោយបញ្ឈប់អរិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជៀសវាងការស្លាប់ និងរបួសជនស៊ីវិល និងទប់ស្កាត់វិបត្តិមនុស្សធម៌។

លោក វ៉ាង បាននិយាយបន្ថែមថា ដំណោះស្រាយដ៏យូរអង្វែងមួយស្ថិតនៅក្នុងការបដិសេធចិត្តគំនិតនៃសង្រ្គាមត្រជាក់ ការបដិសេធពីការប្រឈមមុខដាក់គ្នាក្នុងប្លុក និងការកសាងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅអឺរ៉ុប៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com